សេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច ដាក់ចេញវិធានការសន្សំសំចៃប្រេងឥន្ធនៈតាមគ្រប់ស្ថាប័នរដ្ឋ នៅចំពេលមានវិបត្តិ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ បានសម្រេចកាត់ព្យួរឥណទានចំណាយប្រេងឥន្ធនៈ និងប្រេងរំអិលចំនួន ៣០ ភាគរយ នៃឥណទានសរុបរបស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ រួមទាំង ព្រឹទ្ធសភា, រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដោយលើកលែងតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងគោលដៅរក្សាឥណទានទុកសម្រាប់យថាហេតុដែលមានតម្រូវការប្រេងឥន្ធនៈបន្ថែមសម្រាប់កិច្ចការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ការសម្រេចដាក់ចេញវិធានការសន្សំសំចៃប្រេងរបស់ក្រសួងសេដ្ឋកិច្ច បានធ្វើឡើងនៅចំពេលដែលបរិការណ៍នៃវិបត្តិថាមពលប្រេងឥន្ធនៈកំពុងកើតមាន និងពុំអាចព្យាករបាន សំដៅធានាបាននូវការសន្សំសំចៃប្រេងឥន្ធនៈ សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យអាទិភាព និងមានលក្ខណៈយុទ្ធសាស្ត្រ។
ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ត្រូវប្រើប្រាស់ប្រេងឥន្ធនៈ ត្រឹមកម្រិតឥណទានដែលមានក្នុងច្បាប់ថវិកាឆ្នាំ ២០២៦ តែប៉ុណ្ណោះ ដោយពុំមានការបន្ថែមថវិកាជូនទេ, លើកលែងតែមានតម្រូវការពិសេស។
យោងតាមសារាចរ ក្រសួងសេដ្ឋកិច្ចក៏បានសម្រេចកាត់ព្យួរឥណទានចំណាយបេសកកម្មក្នុងប្រទេស និងក្រៅប្រទេសចំនួន ៣០ ភាគរយ នៃឥណទានសរុបរបស់ស្ថាប័នរដ្ឋទាំងអស់។

គ្រប់ក្រសួង ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំនានា ជាលក្ខណៈរូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណីចាំបាច់បំផុតប៉ុណ្ណោះ។
ក្រសួងសេដ្ឋកិច្ចស្នើឱ្យស្ថាប័នរដ្ឋទាំងអស់ ផ្អាកការចូលរួមកិច្ចប្រជុំក្រៅប្រទេស ហើយគប្បីស្នើទៅក្រសួងការប្រទេស ចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះ ចូលរួមកិច្ចប្រជុំនោះជំនួសវិញ។
ទន្ទឹមនេះ ក្នុងកម្រិតឥណទានគ្រប់មុខសញ្ញាចំណាយដែលមានក្នុងច្បាប់ថវិកាឆ្នាំ ២០២៦, ក្រសួង ស្ថាប័ន ត្រូវធ្វើអាទិភាវូបនីយកម្មចំណាយ ដោយបង្វែរថវិកាពីចំណាយមិនសូវចាំបាច់ ឬលែងចាំបាច់ ទៅមុខចំណាយដែលចាំបាច់ខ្លាំង ព្រមជាមួយការខិតខំសន្សំសំចៃ និងការបង្កើនសក្តិសិទ្ធិភាពតម្លៃនៃលុយ។

ស្ថាប័ន និងអង្គភាព ដែលត្រូវបានលើកលែងការធ្វើវិចារណកម្មចំណាយការធ្វើវិចារណកម្មព្យួរឥណទានចំណាយ ត្រូវបានលើកលែងចំពោះគ្រឹះស្ថានសាធារណៈរដ្ឋបាល, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត, សាលាឧទ្ធរណ៍តំបន់ទាំង ៤, មន្ទីរជំនាញរាជធានី ខេត្ត, និងមុខងារដែលបានប្រគល់ដោយមានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខា ភិបាល និងវិស័យអប់រំ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ទោះជាយ៉ាងនេះក្តី ស្ថាប័ន និងអង្គភាពទាំងនេះ ត្រូវចូលរួមប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងស្មារតីសន្សំសំចៃខ្ពស់ ដោយចៀសវាងការប្រើប្រាស់ខ្ជះខ្ជាយ និងប្រើប្រាស់មិនចំគោលដៅអាទិភាព ស្របតាមសារាចររបស់រាជរដ្ឋាភិបាល។
លើសពីនេះ, ក្នុងកម្រិតឥណទានគ្រប់មុខសញ្ញាចំណាយដែលមាន ក្នុងច្បាប់ថវិកាឆ្នាំ ២០២៦, ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវធ្វើអាទិភាវូបនីយកម្មចំណាយ ព្រមជាមួយ ការខិតខំសន្សំសំចៃ និងការបង្កើនសក្តិសិទ្ធិភាពតម្លៃនៃលុយ ដូចក្រសួង ស្ថាប័ន ថ្នាក់កណ្តាលផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


