Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ជំរុញ​ឱ្យ​អ៊ីរ៉ង់​ទទួល​យក​ជម្រើស​​ចរចាជាមួយ​អា​មេរិក​ ជាជាង​ការប្រយុទ្ធ​ តែអ៊ីរ៉ង់​មិនទាន់​ព្រម​

បានផុស

នៅ

អ្នក​ការទូតកំពូល​របស់​ប្រទេស​ចិន លោក វ៉ាង​ យី ​( Wang Yi) ​ជំរុញ​ឱ្យ​​សម្ព័ន្ធ​មិត្ត​អ៊ីរ៉ង់​ជ្រើស​យក​ការនិយាយ​គ្នា ល្អ​ជាង​ការប្រយុទ្ធ បន្ទាប់​ពីទី​ក្រុង​តេ​ហេរ៉ង់បដិសេធ​សំណើរ​របស់ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​ដែល​​លើក​ឡើង​ពី​លក្ខខណ្ឌ​នៃការ​ចរចា​បញ្ចប់​សង្រ្គាម​។ នេះ​បើ​តាម​ការ​សន្ទនាតាមទូរស័ព្ទរវាង​ លោក វ៉ាង​ និង​​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ​នៅ​ថ្ងៃអង្គារ។

យោង​តាម​ CNA ផ្សាយ​ថ្ងៃ​ទី២៤ ខែមីនា សង្គ្រាម​រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និង​អ៊ីរ៉ង់បាន​រីករាលដាល​ពាសពេញមជ្ឈិមបូព៌ា និង​បណ្តាលឱ្យកកស្ទះ​ថាមពលកាន់​​តែ​អាក្រក់​ទៅៗ​ក្នុងច្រក​សមុទ្រ Hormuz ដែល​ជាផ្លូវ​ទឹក​សម្រាប់​ការ​ដឹក​ជញ្ជូន​ប្រេង​ឆៅ​ជាងមួយ​ភាគ​៥នៃ​ការផលិត​ថាមពល​​​ពិភពលោក។

អ្នក​ការទូតកំពូល​របស់​ប្រទេស​ចិន លោក វ៉ាង​ យី ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចាប់​តាំងពីសង្គ្រាម​បានផ្ទុះ​ឡើងជិត​១ខែ​មកនេះ​ ទីក្រុងប៉េកាំង​​នៅតែជាដៃគូដ៏​សំខាន់​របស់អ៊ីរ៉ង់ ប៉ុន្តែមិន​មែន​មានន័យ​ថា​ប្រទេស​ចិនតែងតែ​​គាំទ្រ​គ្រប់​ការ​សម្រេច​ចិត្ត​របស់​ទី​ក្រុង​តេហេរ៉ង់​នោះ​ទេ​ ហើយ ក៏​មិន​បាន​បង្ហាញ​ពីការ​ជួយសម្ព័ន្ធមិត្ត​​ក្នុង​វិស័យ​យោ​ធា​នោះដែរ។​

ជាក់​ស្តែង​ប្រទេស​ចិន​ធ្លាប់​បាន​លើក​ឡើង​ថា​៖ «ទី​ក្រុង​ប៉េកាំង​មិន​យល់ស្របជាមួយ​នឹង​ការវាយ​ប្រហារ​របស់​ទីក្រុង​តេហេរ៉ង់​លើ​បណ្តា​ប្រទេស​ក្នុង​​ឈូង​សមុទ្រ​ ដែល​​មាន​​មូលដ្ឋានទ័ព​របស់​អាមេរិកនោះ​ទេ​ ហើយ​ក៏​បាន​ជំរុញ​​ឱ្យមាន​បទ​ឈប់​បាញ់​ផង​ដែរ​»។

យោងតាមក្រសួងការបរទេសចិន លោក វ៉ាង យី បាន​ប្រាប់ លោក ​Abbas Araghchi ថា​៖ «ទី​ក្រុង​ប៉េកាំង​សង្ឃឹម​​ថា​គ្រប់ភាគី​ទាំង​អស់​អាច​ចាប់យក​ឱកាស បើក​ផ្លូវ​​ឆ្ពោះ​ទៅ​រក​សន្តិភាព និង​ចាប់​ផ្តើម​ដំណើរ​ការ​ចរចាសន្តិភាព​ឱ្យបានលឿន​តាម​ដែលអាចធ្វើទៅបាន»។

ក្នុង​សេចក្តីថ្លែងការណ៍មួយ ​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ​Abbas Araghchi ធ្លាប់​លើក​ឡើង​ថា៖ «នាវា​ទាំង​អស់​អាចឆ្លងកាត់​ច្រកសមុទ្រ Hormuz ​ដោយ​សុវត្ថិ​ភាព លើកលែង​តែនាវា​ជាកម្មសិទ្ធិរបស់ប្រទេសណាដែល​​​កំពុង​ចូល​រួម​ក្នុង​ជម្លោះ»។

លោក Araghchi ក៏បាន​ប្រាប់សមភាគិ​ចិន​​ លោក វ៉ាង​ វិញ​ថា៖ « ភាគី​អ៊ីរ៉ង់​ប្តេ​ជ្ញាចិត្ត​ក្នុងការសម្រេច​បាននូវការ​បញ្ចប់ជម្លោះ​ដែល​សាក​សម​ មិន​មែន​គ្រាន់តែជា​បទឈប់បាញ់​បណ្តោះអាសន្ននោះទេ»។

​រដ្ឋ​មន្រ្តី​ក្រសួង​បរទេស​អ៊ីរ៉ង់​រូប​នេះ​ក៏​បាន​ថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះ​ជំនួយ​មនុស្ស​ធម៌ក្នុង​ប្រទេស​ខ្លួន​ផង​ដែរ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម