សុខភាព
អ្វីទៅជំងឺច្រាលទឹកអាស៊ីតក្រពះ?
ជំងឺច្រាលទឹកអាស៊ីតក្រពះ (GERD) ត្រូវបានគេកត់សម្គាល់ឃើញថា មានការកើតមានច្រើនណាស់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ វាអាចកើតមានជាករណីធម្មតា ដោយទឹកនៅនឹងក្រពះឡើងមកបំពង់អាហារក្នុងរយៈពេលខ្លី ហើយមិនញឹកញាប់ទេ គឺមិនច្រើនជាង ៦ ទៅ ៧ដង ក្នុងមួយថ្ងៃ តែបើករណីជំងឺវិញ គឺទឹកអាស៊ីតដែលនៅក្នុងក្រពះនោះ ឡើងមកបំពង់អាហាររយៈពេលយូរ ហើយលើសពី ៦ ទៅ ៧ដង ក្នុងមួយថ្ងៃ។
ក) រោគសញ្ញា៖
– ជំងឺនេះស្តែងចេញជារោគសញ្ញាពិសេសដូចជាៈ ភើជូដូចទឹកខ្មេះ និងក្តៅពីផ្នែកខាងក្រោមនៃបំពង់អាហារដល់បំពង់ក
– រីឯរោគសញ្ញាមិនពិសេសវិញមានដូចជាៈ
● ឆ្អល់ចុងដង្ហើម

● ពិបាករំលាយអាហារ
● មានអារម្មណ៍ថាមានអ្វីស្លាក់នៅនឹងក
● មានស្លេសច្រើននៅបំពង់ក
● ឈឺបំពង់ក ក្អក និងដំបៅមាត់។

ខ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យលើជំងឺមួយនេះ អាចធ្វើបានភ្លាមៗ ប្រសិនបើអ្នកជំងឺមានលេចឡើងនូវរោគសញ្ញាពិសេស តែក៏មានការធ្វើតេស្តឆ្លុះក្រពះផងដែរ ប្រសិនបើមានការសង្ស័យថាអ្នកជំងឺអាចនឹងមានជំងឺផ្សេងទៀតដូចជាៈ ជំងឺដំបៅក្រពះ មហារីកក្រពះ និងរកវត្តមាននៃមេរោគដែលបង្កបញ្ហាដល់ក្រពះ។ ចំពោះអ្នកជំងឺដែលមានរោគសញ្ញាមិនពិសេសវិញ ការឆ្លុះក្រពះត្រូវធ្វើដោយផ្អែកលើកត្តាអាយុ (លើសពី៤០ឆ្នាំ) ប្រវត្តិគ្រួសារមានជំងឺមហាក្រពះ ពិសាស្រា ឬអ្នកជំងឺស្រកទម្ងន់ខុសធម្មតា។
គ) ការព្យាបាល៖
ទាក់ទងទៅនឹងការព្យាបាលមាន ២យ៉ាងគឺ
១. អ្នកជំងឺត្រូវធ្វើការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ
● និយាយពីការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ គ្រូពេទ្យនឹងឲ្យអ្នកជំងឺដែលធាត់បញ្ចុះទម្ងន់របស់គាត់ ព្រោះកត្តាធាត់ជាការជំរុញឲ្យកើតបញ្ហាច្រាលអាស៊ីតនេះដែរ។
● អ្នកជំងឺត្រូវបរិភោគទាំងអាហារ និងទឹកតិចនៅពេល
យប់ ហើយត្រូវពិសាអាហារពេលល្ងាចឲ្យបាន៤ម៉ោងមុនពេលចូលគេង ព្រមទាំងបរិភោគសាច់តិចតែបន្លែ និងផ្លែឈើច្រើន។
● បញ្ឈប់ការពិសាស្រា និងបារី កាត់បន្ថយកាហ្វេ
● ជៀសវាងការប្រើប្រាស់ថ្នាំមួយចំនួនដែលឲ្យសាច់ដុំបិទបើកបំពង់អាហារ-ក្រពះធូរ ដូចជា ថ្នាំលើសឈាម (ស្នើឲ្យគ្រូពេទ្យគាត់ប្តូរថ្នាំ) និងថ្នាំវីយ៉ាក្រាជាដើម។
● អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីជៀសវាងការឡើងទម្ងន់ ជាពិសេសដុះពោះ។
● ឯទម្លាប់នៃការគេងវិញ គួរឲ្យអ្នកជំងឺកល់ជើងគ្រែ ដើម្បីលើកក្បាលដំណេកគាត់ឲ្យខ្ពស់ដល់ ៣០ អង្សារ។

២. ការប្រើប្រាស់ថ្នាំៈ
សម្រាប់ការព្យាបាលដោយថ្នាំវិញ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំបន្សាបជាតិអាស៊ីតរយៈពេល២ខែ ឫយូរជាងនេះទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ការព្យាបាលជំងឺនេះ មិនអាចព្យាបាលឲ្យជានោះទេ តែគ្រូពេទ្យអាចព្យាបាលឲ្យបាត់នូវរោគសញ្ញាដែលលេចឡើង ដើម្បីមិនឲ្យប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកជំងឺ ដូចនេះការព្យាបាលអាចនឹងមានពេលយូរ។ ប៉ុន្តែការប្រើប្រាស់ថ្នាំរយៈពេលយូរបែបនេះ អាចនឹងប៉ះពាល់អ្នកជំងឺមួយចំនួនដូចជា បើអ្នកជំងឺមានមេរោគនៅក្នុងក្រពះនោះពួកគាត់ត្រូវធ្វើការព្យាបាលមេរោគនេះសិនទើបប្រសើរ។
ជំងឺទឹកក្រពះច្រាលនេះទៀតសោត ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលឲ្យត្រឹមត្រូវទេនោះ វាអាចនឹងបង្កផលវិបាកដូចជា ប៉ះពាល់ដល់គុណភាពនៃការរស់នៅ រលាកបំពង់អាហារ និងអាចឈានដល់ជំងឺមហារីក។ ជំងឺនេះអាចកើតឡើងទៅតាមវ័យរបស់យើងគ្រប់គ្នា ប៉ុន្តែយើងនៅតែមានវិធីកាត់បន្ថយការកើតឡើងនៃជំងឺនេះផងដែរ។ ដើម្បីបង្ការ ឬកាត់បន្ថយការប្រឈមទៅនឹងជំងឺនេះ លោកអ្នកគួរបញ្ឈប់ការជក់បារី ផឹកស្រា គួរបញ្ចុះទម្ងន់ និងជៀសវាងការបរិភោគអាហារពេលយប់ពេកដោយញ៉ាំអាហារពីព្រលប់ ព្រមទាំងជៀសវាងការប្រើប្រាស់ថ្នាំដែលនាំឲ្យទឹកអាស៊ីតកើនឡើង។

ប្រសិនបើលោកអ្នកកើតមាននូវរាល់បញ្ហាទាំងអស់ដូចបានរៀបរាប់ខាងលើចំពោះសុខភាព លោកអ្នកគួរតែមកស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវនៅមន្ទីរពេទ្យកាល់ម៉ែត ព្រោះការឆាប់មកទទួលការព្យាបាលនោះ ធ្វើឲ្យការចំណាយធនធានក៏តិចផងដែរ ហើយងាយនឹងការពារពីការកើតឡើងវិញ និងពីផលវិបាកផ្សេងៗ ហើយប្រសិនបើលោកអ្នកអាចធ្វើបានតាមវិធីបង្ការដែលបានរៀបរាប់ខាងលើ នោះការប្រឈមទៅនឹងជំងឺនេះនឹងត្រូវបានកាត់បន្ថយដល់ទៅ ៩០%៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ចំណេះដឹងអំពី «ស្ត្រីអស់រដូវ»!
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



