សុខភាព
ក្រោយអស់រដូវ តើស្ត្រីមានការប្រឈមជាមួយបញ្ហាអ្វីខ្លះ?
អ្វីទៅជាដំណាក់កាលស្ត្រីអស់រដូវ (natural menopause)?

– គឺជាពេលវេលាមួយ ក្នុងជីវិតស្ត្រីដែលកំណត់ដោយការបញ្ឈប់ជាលក្ខណៈធម្មជាតិ នូវការមករដូវប្រចាំខែរបស់ខ្លួន (monthly periods) ក្នុងរយៈពេល ១២ខែ។ ភាពអស់រដូវនេះកើតលើស្ត្រីក្នុងវ័យចាប់ពីអាយុចន្លោះ ៤៥ ទៅ ៥៥ (ជាមធ្យមគឺអាយុ៥១ឆ្នាំ) ដែលជាពេលវេលាមួយខ្លួនប្រាណស្ត្រីបញ្ឈប់ការផលិតអ័រម៉ូន អឺស្ត្រូសែន និង ប្រូសេស្តេរ៉ូន។
– ភាពអស់រដូវរបស់ស្ត្រីនេះចែកចេញជា ២ដំណាក់កាលៈ
១) ដំណាក់កាលទី១ គឺស្ត្រីត្រៀមអស់រដូវ (peri-menopause or menopausal transition)៖ បញ្ហាវដ្តរដូវរបស់ស្ត្រីមិនទៀងទាត់ ដោយសារការថយចុះអរម៉ូនស្ត្រី ដូចជាៈ
– រយៈពេលនៃវដ្តរដូវមិនទៀងទាត់ (ឈាមរដូវតិច ច្រើន ឬក៏ធ្លាក់ឈាមខុសធម្មតា)
– មានធ្លាក់ឈាមមុនវដ្តរដូវ
– មានឈាមរដូវតិចតួច
– រយៈពេលនៃវដ្តរដូវខ្លីជាងធម្មតា

២) ដំណាក់កាលទី២ គឺស្ត្រីអស់រដូវ (menopause)៖ មានន័យថា ស្ត្រីពុំមានវដ្តរដូវទៀតទេ ហើយជាទូទៅមានអាការៈដូចជាៈ
– ក្តៅមុខក្តៅមាត់ (hot flash)
– បែកញើសស្អិតពេលយប់
– មានអារម្មណ៍ក្រហល់ក្រហាយ
– សម្ពាធឈាមចុះ
– ថយចុះចំណង់ផ្លូវភេទ ។ល។

ក. រោគសញ្ញានៃស្ត្រីអស់រដូវ៖
– ស្ត្រីឡើងទម្ងន់ (៦០ភាគរយ នៃស្ត្រីអស់រដូវ)
– ក្តៅខ្លួន និងមុខ
– អស់កម្លាំង ល្ហិតល្ហៃ
– គេងមិនលក់
– ថប់អារម្មណ៍
– ឈឺក្បាល

– ឧស្សាហ៍នោមទាស់
– ទ្វារមាសស្ងួត
ខ. ផលវិបាកដែលអាចជួបប្រទះ៖
ចំពោះស្ត្រីអស់រដូវ អាចប្រឈមមុខនឹង
– ជំងឺបេះដូង និងសរសៃឈាម
– ជំងឺថប់អារម្មណ៍ សរសៃប្រសាទ
– មានស្បែកជ្រីវជ្រួញ បាត់បង់ជាតិទឹកនៅលើស្បែក
– មានជំងឺឆ្អឹងស្ពោធ
– មានភាពចាស់ជាងមុន
គ. វិធីសាស្ត្រព្យាបាល ករណីចាំបាច់៖
ការព្យាបាលស្ត្រីអស់រដូវ គឺប្រើថ្នាំអ័រម៉ូនដើម្បីកាត់បន្ថយរោគសញ្ញាទាំងអស់នោះ ប៉ុន្តែស្ត្រីអាចប្រឈមមុខនឹងជំងឺមហារីកសុដន់ ឬជំងឺផ្សេងៗទៀតប្រសិនបើមិនគោរពតាមវេជ្ជបញ្ជា។ ក្នុងន័យនេះ មានតែការជួបពិគ្រោះផ្ទាល់ជាមួយក្រុមគ្រូពេទ្យឯកទេសរោគស្ត្រី ចំពោះស្ថានការណ៍សុខភាពពិសេសនីមួយៗ ទើបអាចទទួលបានដំបូន្មាន និងវិធីសាស្ត្រនៃការព្យាបាលត្រឹមត្រូវ។ បន្ថែមពីនេះ ស្ត្រីគួរធ្វើលំហាត់ប្រាណទៀតទាត់ ព្រមទាំងតាមដានសុខភាពឲ្យបានត្រឹមត្រូវ និងទៀងទាត់។

«ភាពអស់វដ្តរដូវជាធម្មជាតិរបស់ស្ត្រីគ្រប់រូប ដែលការស្វែងយល់ច្បាស់លាស់ នឹងនាំមកជាប្រយោជន៍ដ៏ធំធេងសម្រាប់ស្ត្រីគ្រប់រូប!»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមស្វែងយល់ពីជំងឺប្រឺសបេះដូងកុមារ!
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


