សុខភាព
គន្លឹះទាំង៤ បញ្ចៀសបញ្ហាប្រព័ន្ធរំលាយអាហារ នៅវ័យចំណាស់
កត្តាថ្នាំ ភាពអសកម្ម បែបបទនៃការរស់នៅ ឬរបបអាហារសុទ្ធតែជះឥទ្ធិពលដល់បញ្ហារំលាយអាហារ ជាពិសេស នៅពេលដែលយើងមានវ័យកាន់តែចាស់។ ពិតណាស់ ទម្លាប់ញ៉ាំអាហាររបស់យើងអាចនឹងផ្លាស់ប្ដូរ ហើយការញ៉ាំរបបអាហារដែលគ្មានតុល្យភាព នឹងធ្វើឲ្យយើងជួបបញ្ហាកង្វះជាតិដែក វីតាមីនB12 និងវីតាមីនដទៃទៀត ដែលជាលទ្ធផល យើងអាចនឹងមានបញ្ហាប្រព័ន្ធរំលាយអាហារ។ យ៉ាងណាមិញ យើងអាចអនុវត្តវិធីសាស្ត្រទាំង៥នេះ ដើម្បីពង្រឹងប្រព័ន្ធរំលាយអាហារប្រកបដោយប្រសិទ្ធភាព។

១. របបអាហារសុខភាព

- បញ្ចូលអាហារជាតិសរសៃ រួមទាំងបន្លែឆៅ ផ្លែឈើ និងគ្រាប់ធញ្ញជាតិទាំងមូល
- កាត់បន្ថយការញ៉ាំប្រៃ
- ជៀសវាងញ៉ាំនំប៉័ង ដំឡូងបារាំងបំពងញឹកញាប់
- ញ៉ាំទឹក ឬភេសជ្ជៈដែលគ្មានជាតិកាហ្វេអ៊ីន និងគ្មានជាតិអាកុល
- ញ៉ាំវីតាមីនចម្រុះក្នុងអាហារដូចជាសណ្ដែក ត្រី និងសាច់ដែលគ្មានខ្លាញ់
២. ជៀសវាងញ៉ាំអាហារធ្វើឲ្យក្រហាយទ្រូង ឬចាល់អាស៊ីដ

ជាមួយគ្នានេះដែរ ពពួកគ្រឿងស្រវឹង ជាពិសេសស្រាក្រហម អាហារហឹរ ម្រេចខ្មៅ សូកូឡា ឬផ្លែក្រូចអាចធ្វើឲ្យបញ្ហាក្រពះរបស់យើងកាន់តែយ៉ាប់យ៉ឺន។ ដូច្នេះហើយ យើងគប្បីកាត់បន្ថយ ឬជៀសវាងញ៉ាំអាហារទាំងនេះ ទើបជាការប្រសើរ។
៣. បញ្ចូលពពួកអាហារមានProbiotic

Probiotic ជាពពួកបាក់តេរីល្អ ដែលអាចផ្ដល់គុណប្រយោជន៍ដល់រាងកាយ និងសុខភាពខួរក្បាល។ លើសពីនេះ វាក៏អាចជួយពង្រឹងប្រព័ន្ធរំលាយអាហារ កាត់បន្ថយជំងឺបាក់ទឹកចិត្ត និងជួយឲ្យសុខភាពបេះដូងកាន់តែប្រសើរឡើង។ ពពួកអាហារដែលសំបូរទៅដោយProbioticមានដូចជា ទឹកដោះគោជូរ គីមឈី និងអាហារជ្រក់។
៤. ធ្វើលំហាត់ប្រាណជាប្រចាំ

ការធ្វើលំហាត់ប្រាណ ក៏ដូចជាបញ្ចេញសកម្មភាពរាងកាយឲ្យបានច្រើនមានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាព ហើយវាក៏អាចបញ្ចៀសបញ្ហាទល់លាមកផងដែរ។ ហេតុនេះហើយ យើងគប្បីធ្វើលំហាត់ប្រាណឲ្យបានយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្ដាហ៍៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូវីដ-១៩គ្រោះថ្នាក់ខ្លាំងចំពោះមនុស្សចាស់ នេះជាតិចនិកមើលថែចាស់ៗចៀសផុតពីការចម្លង
ចុចអាន៖ សូមប្រយ័ត្នអ្នកអាចកើតជំងឺខ្យល់ក្នុងស្រោមសួត
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


