កីឡា
ក្លិបលីគ កម្ពុជា ត្រូវបំពេញលក្ខខណ្ឌ ៥ ចំណុចនេះដាច់ខាត ទើបទទួលបានអាជ្ញាប័ណ្ណក្លិបអាស៊ី
ស្របពេលក្លិបបាល់ទាត់នីមួយៗ កំពុងប្រកួតប្រជែងគ្នាយ៉ាងមមារញឹកក្នុងលីគកំពូល កម្ពុជា ពួកគេក៏កំពុងមមារញឹកផងដែរក្នុងការបំពេញតាមលក្ខន្តិកៈរបស់ AFC ដើម្បីទទួលបានអាជ្ញាប័ណ្ណក្លិបបាល់ទាត់ទ្វីបអាស៊ី (AFC Club Licensing)។

ជាការពិត ក្លិបទាំងអស់ ចាំបាច់ត្រូវតែមានអាជ្ញាប័ណ្ណក្លិបបាល់ទាត់ទ្វីបអាស៊ី ទើបអាចទទួលបានកៅអីប្រកួតពានទ្វីប អាស៊ី ទាំង ៣ កម្រិតនៅរដូវកាលក្រោយ។ ជាពិសេស ពាន AFC Champions League Two ដែល កម្ពុជា នឹងទទួលបាន ១ កៅអីកន្លះ។
ក្លិបទាំងអស់ត្រូវតែបំពេញលក្ខន្តិកៈ ៥ យ៉ាងជាចាំបាច់ ទើបទទួលបាន អាជ្ញាប័ណ្ណក្លិបបាល់ទាត់ទ្វីបអាស៊ី។ នេះបើតាមកញ្ញា ជា ស្រីលីស ប្រធានផ្នែកអាជ្ញាប័ណ្ណក្លិបនៃលីគកម្ពុជា ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួមសារព័ត៌មាន «កម្ពុជាថ្មី»។

ទី ១. លក្ខខណ្ឌវិនិច្ឆ័យផ្នែកកីឡា៖ ក្លិបនីមួយៗត្រូវផ្តោតលើការអភិវឌ្ឍកម្មវិធីអប់រំរបស់យុវជន ដោយតម្រូវឱ្យក្រុមយុវជនមាន ៤ កម្រិតជាចាំបាច់ ក្នុងនោះមានយុវជនអាយុក្រោម ១០ ឆ្នាំ, ១៤ ឆ្នាំ, ១៦ ឆ្នាំ និង ១៩ ឆ្នាំ។ ជាមួយគ្នា ក្រុមយុវជនទាំង ៤ កម្រិត ត្រូវមានការប្រកួតប្រជែងដណ្តើមពានជាផ្លូវការ ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ កម្ពុជា។ ចំណែកផ្នែកនារីវិញ ត្រូវតម្រូវឱ្យមានយ៉ាងហោចណាស់ ១ កម្រិត។

ទី ២. លក្ខខណ្ឌវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ៖ លក្ខខណ្ឌនេះ គឺផ្តោតសំខាន់លើកីឡដ្ឋានប្រកួត និងទីលានហ្វឹកហាត់ ដែលត្រូវតាមស្តង់ដាកំណត់របស់ AFC។ លក្ខខណ្ឌស្តង់ដា គឺត្រូវមានទីលានតាមការកំណត់ ប្រព័ន្ធសុវត្ថិភាព ពន្លឺភ្លើង ស្មៅ និង បន្ទប់កីឡាករ ជាដើម។

ទី ៣. លក្ខខណ្ឌវិនិច្ឆ័យបុគ្គលិក និងរដ្ឋបាល៖ លក្ខខណ្ឌនេះផ្តោតទៅលើរចនាសម្ព័ន្ធរបស់ក្លិប និងការគ្រប់គ្រងរបស់ក្លិប។ ជាចាំបាច់ ក្លិបត្រូវតែមានបុគ្គលិក ដែលមានសមត្ថភាព ហើយអាចធានាបាន ថា ការបំពេញការងារទាំងឡាយ ប្រកបដោយវិជ្ជាជីវៈ។ លក្ខខណ្ឌវិនិច្ឆ័យបុគ្គលិក និងរដ្ឋបាល គឺត្រូវបាន AFC ចែងដល់ទៅ ១៨ ចំណុច ប៉ុន្តែចំណុចដែលសំខាន់ ក្លិបត្រូវមានទីស្នាក់ការដើម្បីឱ្យបុគ្គលិកបំពេញការងារ។

បន្ថែមពីនេះទៀត ក្លិបត្រូវមានអ្នកចាត់ការ អ្នកគ្រប់គ្រងទូទៅ ឬអគ្គលេខាធិការក្លិប អ្នកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ផ្នែកទីផ្សារ ផ្នែកព័ត៌មាន ផ្នែកច្បាប់ និងផ្សេងៗទៀត។ រឿងដ៏សំខាន់មួយទៀត ក្លិបនីមួយៗត្រូវមានផ្នែកបច្ចេកទេសស្តង់ដាដែលតម្រូវឱ្យមានគ្រូបង្វឹកកាន់សញ្ញាបត្រកម្រិតខ្ពស់ (AFC Pro License, UEFA Pro License…) ហើយត្រូវមានទាំងគ្រូជំនួយ គ្រូកាយសម្បទារជាដើម។
ទី ៤. លក្ខខណ្ឌវិនិច្ឆ័យផ្នែកច្បាប់៖ ជាជំហានដំបូង ក្លិបទាំងអស់ត្រូវតែជានីតិបុគ្គលស្របច្បាប់ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឬជាក្រុមហ៊ុនមួយនៅក្រសួងពាណិជ្ជកម្ម។ រឿងដ៏សំខាន់មួយទៀត ផ្នែកនេះត្រូវមានការបំពេញត្រឹមត្រូវចំពោះកិច្ចសន្យារបស់កីឡាករ កីឡាការិនី ក្រុមការងារគ្រូបង្វឹក និងបុគ្គលិក។

ទី ៥. លក្ខខណ្ឌវិនិច្ឆ័យហិរញ្ញវត្ថុ៖ លក្ខខណ្ឌនេះហាក់មានភាពស្មុគស្មាញច្រើន ដោយក្លិបនីមួយៗត្រូវធ្វើសវនកម្មហិរញ្ញវត្ថុជាប្រចាំឆ្នាំ។ ក្លិបត្រូវមានរបាយការណ៍ច្បាស់លាស់អំពីចំណូល ចំណាយ ហើយត្រូវធ្វើសវនកម្មដោយក្រុមហ៊ុនឯកជន។ សម្រាប់គម្រោងថវិកាប្រចាំឆ្នាំ ក្លិបត្រូវមានផែនការហិរញ្ញវត្ថុ មិនមែនត្រឹមតែ ១ ឆ្នាំទេ គឺទៅដល់ ៣ ឆ្នាំ។ រឿងដ៏សំខាន់មួយទៀត គឺក្លិបមិនមានបញ្ហាហិរញ្ញវត្ថុ ដោយជាប់បំណុល ឬជំពាក់ប្រាក់ខែបុគ្គលិក និងកីឡាករ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


