Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌ ៧ មករា ចុះប្រមូលជនអនាថាប្រើប្រាស់គ្រឿងញៀនចំនួន ១៦ នាក់

បានផុស

នៅ

កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ៧ មករា បានចុះប្រមូលជនអនាថា រួមទាំងអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន ១៦ នាក់ យកទៅមន្ទីរសង្គមកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះរដ្ឋបាលប្រមូលជនអនាថានេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ នៅក្នុងមូលដ្ឋានខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពី លោក អ៊ី ពៅ អភិបាលរងខណ្ឌ ៧ មករា បានឲ្យដឹងថា ការចុះរដ្ឋបាលនេះ ដោយមានការណែនាំ និងយកចិត្តទុកដាក់ពី លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា លើបញ្ហាជនអនាថា ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

លោកបានបន្តថា ដើម្បីឲ្យក្នុងមូលដ្ឋានមិនមានជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀន បង្កផលប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លោកបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ សាលាខណ្ឌ ចុះប្រមូលជនអនាថា រួមទាំងអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន ១៦ នាក់ យកមកធ្វើតេស្តទឹកនោម។ ជាលទ្ធផល កម្លាំងបានពិនិត្យរកឃើញមានសារធាតុញៀនទាំង ១៦ នាក់ តែម្តង។

បច្ចុប្បន្ន អាជ្ញាធរខណ្ឌ ៧ មករា បានបញ្ជូនជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀន ទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីស្តារនីតិសម្បទាឡើងវិញ៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម