ព័ត៌មានជាតិ
ក្រុមហ៊ុនចិនមួយ មានបំណងពង្រីកការវិនិយោគលើវិស័យថាមពលអគ្គិសនី និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តភូមិភាគឦសាន
ក្រុមហ៊ុនចិនមួយ មានបំណងពង្រីកការវិនិយោគលើវិស័យថាមពលអគ្គិសនី និង ការវិនិយោគលើគម្រោងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តភូមិភាគឦសាន ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ឱ្យបានកាន់តែប្រសើរ។

គម្រោងទាំងនេះត្រូវបានគណៈប្រតិភូក្រុមហ៊ុន China Energy International Group Co., Ltd ដែលដឹកនាំដោយ លោក Qiao Xubin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ក្នុងឱកាសនោះ លោក Qiao Xubin បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិតសភាចារ្យ ដែលបានដឹកនាំក្រុមការងារក្នុងការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធីរបស់គម្រោងវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ជាពិសេសបានជួយសម្រួលដល់គម្រោងសាងសង់កំពង់ផែ និង សាងសង់ផ្លូវរបស់ក្រុមហ៊ុន ក្នុងខេត្តក្រចេះ។

ជាមួយគ្នានេះ លោក Qiao Xubin បានជម្រាបជូន លោកបណ្ឌិតសភាចារ្យ អំពីប្រវត្តិព័ត៌មានអាជីវកម្ម និង បទពិសោធរបស់ក្រុមហ៊ុន ព្រមទាំងបានបង្ហាញនូវគោលបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគលើវិស័យថាមពលអគ្គិសនី និង ការវិនិយោគលើគម្រោងប្រព្រឹត្តកម្មទឹកកខ្វក់។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុនដែលបានអញ្ជើញមកសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគលើវិស័យថាមពលអគ្គិសនី និង គម្រោងប្រព្រឹត្តកម្មទឹកកខ្វក់។

លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់គណៈប្រតិភូក្រុមហ៊ុន ក្នុងការចាប់យកកាលានុវត្តភាពវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។ ជាមួយនេះ ក្រុមការងារ នឹងបន្តផ្តល់ការសម្របសម្រួល និងកិច្ចសហការល្អ សំដៅជំរុញឱ្យដំណើរការវិនិយោគរបស់ក្រុមហ៊ុន អាចដំណើរការបានដោយរលូន និង ទាន់ពេល។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចជូនគណៈប្រតិភូក្រុមហ៊ុនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» គឺជាយន្តការសម្របសម្រួលពិសេស ដែលមានសមាសភាពអន្តរក្រសួង-ស្ថាប័ន ដើម្បីផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធី ទាំងផ្នែកសារពើពន្ធ និង មិនមែនសារពើពន្ធ សម្រាប់គម្រោងវិនិយោគ និង ធុរកិច្ច ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា, ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយ និង ការអនុវត្តការងាររួមគ្នាជាកញ្ចប់ ក្នុងអភិក្រម “ជវភាព នៃប្រព័ន្ធតួអង្គតែមួយ” សំដៅជំរុញការវិនិយោគ និង សកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត៕
អត្ថបទ ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


