Connect with us

ជីវិតកម្សាន្ដ

លើកដំបូង! ពេជ្រ វត្តីសារាឌ្ឍី បង្ហាញខ្លួនក្នុងឈុតតំណាងតួអង្គទេវតាជា ព្រះនាម «រាក្យសាទេវី»

បានផុស

នៅ

បវរកញ្ញាដ៏មានប្រជាប្រិយ ពេជ្រ វត្តីសារាឌ្ឍី បានបង្ហាញសម្រស់យ៉ាងលេចធ្លោ ក្នុងឈុតតំណាងឱ្យតួអង្គទេវតាឆ្នាំថ្មី ២០២៦ របស់សាលាតិចណូ ព្រះនាម «រាក្យសាទេវី» ទេវតាឆ្នាំមមី ខណៈនេះជាលើកដំបូងសម្រាប់កញ្ញាផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារពីទំព័រហ្វេសប៊ុក បវរកញ្ញារូបនេះ បានឱ្យដឹងថា នេះជាលេីកដំបូងហើយសម្រាប់កញ្ញា ក្នុងការតំណាងឱ្យតួអង្គទេវតានៃឆ្នាំ២០២៦ ព្រះនាម « រាក្យសាទេវី » និងអះអាងថា ការគ្រងឈុតតំណាងនេះ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តរបស់សាលាតិចណូ។

គួរបញ្ជាក់ថា កន្លងមក កញ្ញា ពេជ្រ វត្តីសារាឌ្ឍី តែងតែចូលរួមសកម្មភាពផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិ ពិសេសថ្មីៗនេះ កញ្ញាកាន់តែផុសផុលតាមរយៈសកម្មភាពជាច្រើន ក្នុងន័យដើម្បីលើកស្ទួយតម្លៃអរិយធម៌ជាតិ និងជំរុញឱ្យយុវជនចូលរួមអភិរក្សបន្ត ខណៈសកម្មភាពទាំងនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន និងអ្នកគាំទ្រកញ្ញាផងដែរ។

ពិសេសការបង្ហាញសម្រស់ដ៏លេចធ្លោ ក្នុងនាមតំណាងតួអង្គទេវតា ឆ្នាំមមី ដោយទ្រង់គ្រឿង មានសៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត (ឈាមស្រស់) អាវុធស្តាំត្រីសូល៍ ដៃឆ្វេងកាន់ធ្នូរ ជិះពាហនៈ អស្សតរ (សេះ) ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត សាលាតិចណូ ដែលទើបនឹងបញ្ចប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

ការបង្ហាញខ្លួនលើកនេះ មិនត្រឹមតែបង្ហាញពីសម្រស់ និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីតួនាទីសកម្មរបស់នាង ក្នុងការផ្សព្វផ្សាយ និងថែរក្សាវប្បធម៌ខ្មែរឱ្យកាន់តែរីកចម្រើនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម