Connect with us

កីឡា

មិន​ធម្មតា! វិសាខា ក្រសោប​​បានពាន​យុវជនទាំង​ ៤ កម្រិត​នៅ​រដូវ​កាល​នេះ

បានផុស

នៅ

ក្លិប​បាល់ទាត់​​ វិសាខា​ បាន​ឈ្នះ​ពាន​រង្វាន់យុវជន​ ៤ ផ្សេង​គ្នា​នៅ​រដូវកាល​នេះ​ បន្ទាប់​ពី​ចុង​ក្រោយ​ពួក​គេ​បាន​ឈ្នះ​ពាន​យុវជន​អាយុ ១៤ ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ (CPL) បាន​រៀប​ចំ​ពាន​រង្វាន់ ៤ ផ្សេង​គ្នា​ដើម្បី​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​លីគ​បាល់ទាត់​កម្ពុជាឲ្យ​រីក​ចម្រើន​នៅ​ក្នុង​រដូវ​កាល​ ២០២៥-២៦ និង​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការ​​លក្ខខណ្ឌ​​អាជ្ញា​ប័ណ្ណ​ក្លិប​បាល់ទាត់​អាស៊ី​សម្រាប់​រដូវ​កាល ២០២៦-២៧។ ពាន​រង្វាន់​ទាំង ៤ ត្រូវ​បាន​ក្រុម​យុវជន​របស់​ វិសាខា ប្រមូល​យក​ទាំង​អស់​ដែល​បាន​ក្លាយ​ជា​ក្លិប​តែ​មួយ​គត់​បាន​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​គេ​ក្នុង​មួយ​រដូវ​កាល។

ទី១. ពាន​យុវជន​អាយុ ១៤ ឆ្នាំ

ពាន​រង្វាន់​យុវជន​អាយុ ១៤ ឆ្នាំ ត្រូវ​បាន​រៀបចំ​​​នៅ​​ឆ្នាំ ២០២៦​ នេះ​ដោយ​មាន​ក្រុមចំនួន ១០ បាន​ចូល​រួម​ប្រកួត ហើយ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល និង​វគ្គ​ខ្វែង។ ទី​បំផុត ក្រុម​យុវជន​ វិសាខា អាយុ ១៤ ឆ្នាំ បាន ឈ្នះ​ជើង​​ឯក។

ទី​២. លីគ​យុវជន​អាយុ ១៦ ​ឆ្នាំ

​ក្រុម​យុវជន វិសាខា ​អាយុ ១៦​ ឆ្នាំ បាន​ឈ្នះ​លីគ​យុវជន​អាយុ ១៦ ឆ្នាំ រដូវ​កាល ២០២៥-២៦ ដែល​កម្រិត​នេះ​មាន​ក្រុមចំនួន ១០ បាន​ចូល​រួម​ប្រកួត។ នេះ​ជា​លើក​ទី ២ ជាប់​គ្នា​​ដែល​ពួក​គេ​បាន​ឈ្នះ​លីគ​យុវជន​អាយុ ១៦ ឆ្នាំ បន្ទាប់​ពី​​​ឈ្នះ​​ម្តង​កាល​ពី​ឆ្នាំ ២០២៤។

ទី​៣. លីគ​យុវជន​អាយុ ១៨ ឆ្នាំ

ក្រុម វិសាខា អាយុ ១៨ ឆ្នាំ​ បាន​ឈ្នះ​ជើង​ឯក​លីគ​យុវជន​អាយុ ១៨ ឆ្នាំ នៅ​រដូវ​កាល ២០២៥-២៦ ដែល​មាន​ក្រុមចំនួន ១០ ចូល​រួម​ប្រកួត។ នេះ​ជា​លើក​ដំបូង​ដែល​ពួក​គេ​បាន​ឈ្នះ ខណៈ​កាល​ពីកាល​ពី​ឆ្នាំ ២០២៤ ក្រុម​យុវជន​របស់ អាយអេសអាយ ដង្កោសែន​ជ័យ ជា​​ជើង​ឯក។

ទី​៤. លីគ​អភិវឌ្ឍ

លីគ​អភិវឌ្ឍ​ ត្រូវ​បាន​រៀបចំ​ជា​លើក​ដំបូង​នៅ​ក្នុង​រដូវ​កាល ២០២៥-២៦ ដោយ​​កំណត់​ឲ្យ​ក្រុម​កម្រិត B ចូល​រួម​ប្រកួត ហើយ​មាន​ទាំង​កីឡាករ​បរទេស និង​កីឡាករ​កម្រិត​យុវជន​លាយ​ចូល​​ជា​មួយ​កីឡាករ​អាជីព ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៦ ដោយ​មាន​ក្រុម​ចំនួន ៦ ចូល​រួម​ប្រកួត។ ទី​បំផុត ជើង​ឯក​បាន​ទៅ​ក្រុម វិសាខា កម្រិត B។

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម