ព័ត៌មានជាតិ
លោក សេង ឧត្តម ត្រូវរងពាក្យបណ្ដឹងចូលបំភ្លឺនៅនាយកដ្ឋានព្រហ្មទណ្ឌ នៅព្រឹកនេះ
លោក សេង ឧត្ដម និង ភរិយា ត្រូវបានចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននរគបាលជាតិ នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរងបណ្តឹងពីឈ្មោះ ហុីម ហុកលេង និង ឈ្មោះ កុល ចិន្តា នៅព្រឹកនេះ។

លោក សេង ឧត្តម បានលើឡើងថា កន្លងមកលោកបានដាក់ពាក្យបណ្ដឹងឈ្មោះ ហុីម ហុកលេង និង ឈ្មោះ កុល ចិន្តា ចំនួន៣ដងរួចទៅហើយ ទៅមន្ត្រីនគរបាលយុត្តិធម៌ និងបានបន្តទៅដាក់ពាក្យបណ្ដឹងនៅតុលា ប៉ុន្តែបុគ្គលទាំង ២នាក់អ្នកខាងលើនេះមិនបានចូលខ្លួនមកបំភ្លឺនោះទេ បែរជាមកដាក់ពាក្យបណ្ដឹងរូបលោកជាតំណាងម្ចាស់ភាគហ៊ុន៩០% ទៅវិញ។

លោក សេង ឧត្តម បានបន្តទៀតថា បុគ្គលទាំង២នាក់ នេះបានដាក់បណ្ដឹងមកលើរូបលោក ដែលជាតំណាងជនរងគ្រោះជាម្ចាស់ភាគហ៊ុន។ ហើយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកត្រូវបានខាងតុលាចេញលិខិតអញ្ជើញអោយចូលបំភ្លឺតាមពាក្យបណ្ដឹងរបស់ឈ្មោះ ហុីម ហុកលេង និង ឈ្មោះ កុល ចិន្តារួចទៅហើយ រហូតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះលោកក៏បានចូលមកបំភ្លឺនៅនាយដ្ឋាននគរបាលព្រហ្ម បន្ថែមទៀត ដើម្បីចូលបំភ្លឺតាម លិខិតកោះហៅ ដែលឈ្មោះបុគ្គលទាំង២នាក់នេះ ជាអ្នកដាក់ពាក្យបណ្ដឹងមកលើរូបលោកដែលជាជនរងគ្រោះផងដែរ។


ក្នុងនោះផងដែរ លោកបានបញ្ជាក់ថា ចំពោះពាក្យបណ្តឹងដែលត្រូវចូលមកបំភ្លឺនៅនាយកដ្ឋានព្រហ្មទណ្ឌព្រឹកនេះ លោកក៏មិនបានដឹងថា ពាក់ព័ន្ធនិងបទល្មើសអ្វីនោះទេ ប៉ុន្តែទោះជាយ៉ាងណា ក៏លោកនៅតែចូលមកបំភ្លឺតាមលិខិតកោះហៅផងដែរ ដោយលោកបានបញ្ជាក់ថា មាសសុទ្ធ មិនខ្លាចភ្លើង ព្រោះលោកជាជនរងគ្រោះ។


ជាមួយគ្នាផងដែល លោក សេង ឧត្ដម បានស្នើសុំដល់ក្រសួងយុតិធម៌ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយរកយុតិធម៌ អោយពួកយើងទាំងអស់គ្នាដែលជាជនរងគ្រោះ ហើយក៏ជាម្ចាស់ភាគហ៊ុន៩០% ផងដែរ។ លោកបានបន្ថែមថា នៅម៉ោង៩ព្រឹកនេះលោក និងចូលទៅបំភ្លឺនៅនាយកដ្ឋានព្រហ្មទណ្ឌ ហើយបើលោកមានឧកាស ចេញមកវិញលោកនិងឆ្លើយបំភ្លឺជូនសាធារណៈបន្ថែមទៀត ចំពោះកោះហៅមួយនេះ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


