ព័ត៌មានជាតិ
សាស្រ្តាចារ្យខ្មែរពីររូប ឈ្នះពានមាស និងពានសំរឹទ្ធ ពីការប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តឆ្នើម
សាស្រ្តាចារ្យខ្មែរចំនួនពីររូប ទទួលបានពានមាស និងពានសំរឹទ្ធ ពីក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តឆ្នើម ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងទិវាជាតិវិទ្យាសា្រស្ត បច្ចេកវិទ្យា និង
នវានុវត្តន៏លើកទី៤ នៅមជ្ឃមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ សាស្រ្តាចារ្យពីររូបរួមមាន លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង ទទួលបានពានមាស និងលោកស្រីសាស្រ្តាចារ្យជំនួយបណ្ឌិត តាន់ រស្មី ទទួលបានពានសំរឹទ្ធ ដែលមានស្នាដៃក្នុងការស្រាវជ្រាវលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយចូលរួមអបអរសាទរដល់លោកសាស្រ្តាចារ្យជំនួយទាំងពីររូប ដែលការទទួលបានពានរង្វាន់នេះ បង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្រ្តខ្មែរ ក្នុងការចូលរួមអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង បច្ចុប្បន្នជាប្រធានដេប៉ាតឺម៉ង់ទេពកោសល្យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោកបានបញ្ចប់ថ្នាក់បណ្ឌិតពីប្រទេសជប៉ុន ហើយបន្តថ្នាក់ក្រោយបណ្ឌិត និងបន្តជាអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនៅប្រទេសជប៉ុន រយៈពេលប្រមាណ១០ឆ្នាំ មុនមកចូលរួមអភិវឌ្ឍធនធានមនុស្សនៅសាលាតិចណូ។ លោកជាអ្នកវិទ្យាសាស្រ្តដ៏សកម្មមួយរូប។
មកដល់ពេលនេះលោកបានសរសេរនិងបោះពុម្ពអត្ថបទស្រាវជ្រាវជាង៥០ច្បាប់ ទាក់ទងប្រព័ន្ធដឹកជញ្ជូននិងឡូជីស្ទីក ការគ្រប់គ្រងចរាចរណ៍ សុវត្ថិភាពផ្លូវថ្នល់ និងការប្រើប្រាស់បច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន។ លោកបានចូលរួមដឹកនាំសិក្សាកែសម្រួលការកកស្ទះចរាចរណ៍នៅត្រង់ចំណុចប្រសព្វនានា ដូចជាស្តុបក្តាន់ពីរ ដោយធ្វើការប្រមូលទិន្នន័យធរណីមាត្រផ្លូវ រាប់ចរាចរណ៍ វិភាគតាមបែបវិទ្យាសាស្រ្ត និងផ្តល់ដំណោះស្រាយសមរម្យ មានប្រសិទ្ធភាព និងដែលចំណាយតិច។

ចំដោយឡែកលោកស្រីសាស្រ្តាចារ្យជំនួយបណ្ឌិត តាន់ រស្មី ទទួលបានពានសំរឹទ្ធ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិស្វកម្មជីវសាស្រ្ត មកពីTokyo Institute of Technology នៃប្រទេសជប៉ុន សព្វថ្ងៃលោកស្រីបណ្ឌិតគឺជាអនុប្រធានមជ្ឃមណ្ឌលស្រាវជ្រាវ និងនវានុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ការស្រាវជ្រាវរបស់លោកស្រីបណ្ឌិតគឺផ្តោតទៅលើការអភិវឌ្ឍផលិតផលអាហារ និងភេសជ្ជៈដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងកែច្នៃកាកសំណល់អាហារអោយទៅជាផលិតផលដែលមានតម្លៃខ្ពស់ជាងមុន។

ថ្មីៗនេះលោកស្រីបណ្ឌិតបានអភិវឌ្ឍប្រេងគ្រំចំពុះទាដោយប្រើប្រាស់គ្រំចំពុះទាមកពីខេត្តកោះកុង ហើយផ្ទេរបច្ចេកវិទ្យាទៅឱ្យសហគ្រាសមួយនៅខេត្តតាកែវ ដោយការស្រាវជ្រាវនេះត្រូវបានគាំទ្រដោយវេទិកាបច្ចេកវិទ្យាអាហារ ការស្រាវជ្រាវ និងការច្នៃប្រឌិត (FTRIP) ក្រោមក្របខណ្ឌនៃគម្រោង CAPFish-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO)។ លោកស្រីបណ្ឌិតក៏ទទួលបាន Encouragement Award ពី Hitachi Global Foundation Asia Innovation Award 2024ផងដែរ ទាក់ទងនឹងការអភិវឌ្ឍផលិតផលចេញពីសណ្តែកសៀងនិងកែច្នៃកាកសណ្តែកសៀងឱ្យទៅជាផលិតផលមានតម្លៃខ្ពស់។
គួរជម្រាបថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងសទី២៦-២៨ ខែមីនា ឆ្នាំ ២០២៦ ដើម្បីបង្ហាញមាគ៌ាគោលនយោបាយយុទ្ធសាស្ត្រ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ។ ព្រឹត្តិការណ៍កម្រិតថ្នាក់កំពូលនេះ បានលើកយកអាទិភាពជាតិ ក្រោមផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០៣០ រួមមានសុខាភិបាលឌីជីថល អព្យាក្រឹតភាពកាបូន និងការអប់រំប្រកបដោយគុណភាព។ តាមរយៈព្រឹត្តិការណ៍នេះ ក៏ផ្តោតលើការផ្តល់ពានរង្វាន់វិទ្យាសាស្រ្ត ដើម្បីជំរុញចំណាប់អារម្មណ៍របស់យុវជនលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ព្រមទាំងគាំទ្រចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


