Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ​អាច​ប្រើ​បទពិសោធន៍​​បើក​ច្រកសមុទ្រខ្មៅ​​ទៅ​ជួយ​បើកច្រក Hormuz​

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន ​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​និយាយ​នៅ​ថ្ងៃចន្ទទី៣០ថា ភាពជោគជ័យរបស់ទីក្រុងកៀវក្នុងការបំបែកការបិទច្រកសមុទ្រខ្មៅរបស់រុស្ស៊ី បានផ្តល់ឲ្យខ្លួននូវជំនាញដ៏សំខាន់មួយដើម្បីជួយដោះសោដោយបើកច្រកសមុទ្រ Hormuz ​ដ៏​ចម្រូង​ចម្រាស​នោះ​ ឡើងវិញបាន​​​។ នេះបើតាមរបាយការណ៍ ចុះផ្សាយពីទីភ្នាក់ងារ politico

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

​ប្រធានាធិបតី​​ដែលកំពុង​ជាប់​ដៃ​​ក្នុង​សង្គ្រាម​ជាមួយរុស្ស៊ី​អស់​រយៈពេល​ជាង​​៤ឆ្នាំ បាន​ប្រាប់អ្នកសារព័ត៌មាន​​ក្នុងការ​ជជែក​តាមបណ្តាញសង្គម ថា «យើងបានលើកឡើងពីបញ្ហានេះ ពីព្រោះវាជាបញ្ហាដ៏ឈឺចាប់ និងបន្ទាន់មួយ ដូចដែលយើងទាំងអស់គ្នាអាចមើលឃើញ សម្រាប់ពិភពលោកទាំងមូលនៅក្នុងបរិបទនៃវិបត្តិថាមពលបច្ចុប្បន្ន។ ពួកគេដឹងថា ពួកគេអាចពឹងផ្អែកលើជំនាញរបស់យើង ក្នុងវិស័យនេះ ហើយយើងនឹងត្រូវពិភាក្សាវាយ៉ាងលម្អិតបំផុត»។

មេដឹកនាំអ៊ុយក្រែន បានបញ្ចាក់បន្ថែមទៀតថា ទីក្រុងកៀវបានត្រៀមខ្លួនរួចជាស្រេច​ហើយ​​ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដោះសោច្រកសមុទ្រ Hormuz ដែល​គ្រប់​គ្រង​ដោយ​អ៊ីរ៉ង់ ដោយ​ការ​ប្រើប្រាស់បទពិសោធន៍របស់ខ្លួន​ដែល​ធ្លាប់​ប្រើប្រាស់​ក្នុងការ​បើកច្រកសមុទ្រខ្មៅឡើងវិញ។

ការលើកឡើងរបស់​ប្រធានាធិបតី​​ចិត្តសឿង​រួបនេះ បានកើតឡើងក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងកាតា ដោយបានពិភាក្សាអំពីការចែករំលែកចំណេះដឹងប្រតិបត្តិការ រួមទាំងការប្រើប្រាស់យន្តហោះដ្រូនដើម្បីធានាផ្លូវពាណិជ្ជកម្មតាមសមុទ្រ ដោយលោកផ្ទាល់បានសង្កត់ធ្ងន់លើឆន្ទៈរបស់អ៊ុយក្រែនក្នុងការជួយដៃគូដោះស្រាយអ្វីដែលលោកហៅថាវិបត្តិថាមពលសកល។

យ៉ាងណាមិញ ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយប្រតិបត្តិការសន្តិសុខ Hormuz វាអាចពង្រឹងសម្ព័ន្ធភាពជាមួយរដ្ឋឈូងសមុទ្រ និងអាមេរិក ដែលអាចធានាបាននូវជំនួយថាមពល និងការកសាងឡើងវិញ។ ប៉ុន្តែ ការធ្វើឲ្យមានតុល្យភាពនៃគោលបំណង ការការពារផ្លូវពាណិជ្ជកម្ម ការប្រឆាំងនឹងអ៊ីរ៉ង់ និងការពង្រឹងចំណងមិត្តភាពឈូងសមុទ្រ – អាចបង្ខំឲ្យទីក្រុងកៀវផ្តល់អាទិភាពដល់គោលដៅមួយចំនួនជាងគោលដៅផ្សេងទៀត។ ម្យ៉ាងវិញទៀត ការផ្តល់ជូនរបស់អ៊ុយក្រែនអាចនៅតែជានិមិត្តរូប ដែលបម្រើជាសញ្ញារារាំង ខណៈពេលដែលចៀសវាងការជាប់គាំងកាន់តែជ្រៅនៅក្នុងជម្លោះមជ្ឈិមបូព៌ា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម