ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ នឹងរៀបចំព្រឹត្តិការណ៍ប្រណាំង រទេះសាឡី នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ
រដ្ឋបាលខេត្តតាកែវ បានប្រកាសគ្រោងរៀបចំព្រឹត្តិការណ៍ប្រណាំង «រទេះគោសាឡី» ដ៏ពិសេសមួយក្នុងឱកាសអបអរសាទរ «តាកែវសង្រ្កាន្ត ឆ្នាំ២០២៦» ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំ មានគោលបំណងលើកកម្ពស់អត្តសញ្ញាណប្រពៃណីខ្មែរ និងជំរុញវិស័យទេសចរក្នុងតំបន់។

បើតាមរដ្ឋបាលខេត្ត ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅទីតាំងអតីតសាលានយោបាយ ដែលស្ថិតនៅត្រើយម្ខាងនៃមាត់បឹងតាកែវ។ ទីតាំងនេះត្រូវបានជ្រើសរើសដោយសារតែមានផ្ទៃធំទូលាយ និងអាចទាក់ទាញភ្ញៀវទេសចរជាច្រើនឲ្យចូលរួមទស្សនា និងគាំទ្រកម្មវិធី។

ការប្រណាំង «រទះគោសាឡី» គឺជាប្រពៃណីបុរាណមួយ ដែលបង្ហាញពីជីវភាពរស់នៅ និងទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនៅតំបន់ជនបទ។ អាជ្ញាធរខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនាព្រឹត្តិការណ៍នេះយ៉ាងច្រើនកុះករ ដើម្បីគាំទ្រការអភិរក្សវប្បធម៌ប្រពៃណី និងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ខេត្តតាកែវឲ្យកាន់តែរីកចម្រើន។

ព្រឹត្តិការណ៍ «តាកែវសង្រ្កាន្ត ឆ្នាំ២០២៦» ត្រូវបានរំពឹងថា នឹងក្លាយជាកន្លែងប្រមូលផ្តុំសកម្មភាពវប្បធម៌ដ៏សម្បូរបែប និងទាក់ទាញមហាជនយ៉ាងខ្លាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


