Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃទទូចឱ្យពលរដ្ឋបន្តគោរពច្បាប់ចរាចរណ៍ ខណៈមនុស្សជាង១០០នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែមីនា

បានផុស

នៅ

ក្នុងខែមីនា មានមនុស្សយ៉ាងយោចណាស់ជាង១០០នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា។ ប្រឈមនឹងបញ្ហាដែលនៅតែបន្តកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានទទូចដល់ប្រជាពលរដ្ឋ ពិសេសអ្នកបើកបរលើដងផ្លូវបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុប ១៨៤ករណី ដែលគ្រោះថ្នាក់នេះបានបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១០៧នាក់ និង ២៥៧នាក់រងរបួសធ្ងន់ស្រាល។ បើធៀបនឹងខែកុម្ភៈ របាយការណ៍ ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមីនា បានថយចុះ១៨ករណី ពោលគឺអ្នកស្លាប់ថយចុះ៦៣នាក់ និងអ្នករបួសថយចុះ១៦០នាក់។

តែយ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃ នៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមខ្ពស់ ខណៈចុងក្រោយនេះ ករណីគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នកស្លាប់ច្រើនក្នុងករណីតែមួយបានបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ។  

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវយ៉ាងទទូចឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ភ្ញាក់រលឹក និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងគ្រាដែលសមត្ថកិច្ចទទួលគោលការណ៍អនុវត្តត្រឹមការអប់រំ លើកលែងតែករណីបើកបរមានជាតិស្រវឹង។

លោក បានសង្កត់ធ្ងន់ថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើឡើងត្រឹមតែដើម្បីគេចវេះពីការផាកពិន័យរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចមនសិការដ៏ចម្បងដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសេចក្តីសុខសាន្តរបស់សង្គមជាតិទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម