កីឡា
ឡាង រាសីកែវ ការឈ្នះវិសាខា និងស្នងការស្វាយរៀង ដូចជាការយល់សុបិននៅពានសម្ដេចក្រឡាហោម
ដៃប៉ះសេរបស់ក្រុមបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ ឡាង រីសីកែវ ថាការយកឈ្នះលើក្រុមធំស្នងការខេត្តស្វាយរៀង និងវិសាខា គឺហាក់ដូចជាការយល់សុបិន និងសឹងមិនចង់ជឿចំពោះក្រុមខ្លួនឯងនៅក្នុងពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ដែលទើបបញ្ចប់ទៅនេះ។

កីឡាករ ឡាង រាសីកែវ
កីឡាករ ឡាង រាសីកែវ បានឲ្យដឹងថា រំលឹកទៅជ័យជម្នះលើក្រុមធំៗក្នុងពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ថ្មីៗនេះគឺហាក់មិនចង់ជឿង ឬដូចជាការយល់សុបិនអីចឹង។ គ្រប់គ្នាសុទ្ធតែដឹងហើយថាក្រុមវិសាខាជាក្រុមធំ និងស្នងការស្វាយរៀងមានកីឡាករល្អៗពោពេញដោយបទពិសោធទៅទៀត។

កីឡាករ ឡាង រាសីកែវ
ដៃប៉ះសេខាងលើនេះបន្ថែមទៀតថា ក្រោយបញ្ចប់ភ្លាមៗនោះរូបគេហាក់ឆ្ងល់ចំពោះខ្លួនឯង និងក្រុមមិននឹកស្មានថាអាចយកឈ្នះលើស្នងការស្វាយរៀង និងវិសាខា ដោយស្រួលៗបែបនេះនោះទេ។ រូបគេធ្លាប់គិតថាឈ្នះដែរតែបែបតានតឹងជាមិនខាន។ យ៉ាងណាសមិទ្ធផល និងសមត្ថភាពដែលកើនឡើងនេះក៏ដោយសារតែក្រុមស្នងការរាជធានីភ្នំពេញបានហ្វឹកហាត់ដិតដល់ និងមានសន្ទុះកម្លាំងចិត្តកាន់តែខ្លាំងទើបអាចយកឈ្នះលើក្រុមធំៗងាយស្រួលបែបនេះទៅបាន។

ឡាង រាសីកែវ និង HERRERA
បញ្ជាក់ដែរថា ឡាង រាសីកែវ ជាដៃប៉ះសេរបស់ក្រុមបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ។ រូបគេ និងមិត្តរួមក្រុមទើបតែដណ្ដើមបានពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ ជូនក្លឹបផងដែរ។ អ្នកគាំទ្រក្នុងមជ្ឈដ្ឋានបាល់ទះកាន់តែភ្ញាក់ផ្អើលនោះគឺលទ្ធផលឈ្នះលើក្រុមធំៗមុនលើកពានរបស់ក្រុមស្នងការរាជធានីភ្នំពេញនេះតែម្ដង។ ឈ្នះខាងត្បូងឃ្មុំ ៣-០ វគ្គ១៦ក្រុម ឈ្នះស្វាយរៀង ៣-០ វគ្គ៨កុ្រម ឈ្នះវិសាខា ៣-០ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឈ្នះកោះកុង ៣-០ វគ្គផ្ដាច់ព្រ័ត្រតែម្ដង។ ៤ប្រកួតចុងក្រោយនេះក្រុមស្នងការបិទមិនឲ្យដៃគូតដៃបាននោះឡើយរហូតលើកពានកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៦ នេះតែម្ដង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


