Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ទាញ​​គ្រិស្តបរិស័ទ​​​​ឲ្យឈឺចាប់ ​​​ក្នុងសង្គ្រាម​​ដែលខ្លួន​វាយ​ប្រហារ​​អ៊ិស្លាម​យ៉ាងដំណំ​​​

បានផុស

នៅ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) ​នៅ​ថ្ងៃទី​​៥មេសា​នេះ បាន​​បង្ហោះសារ​​​​បង្ហាញ​ពី​ការ​ធ្វើ​ទុក​បុកម្នេញ​លើ​​​សាសនិក​​គ្រិស្តបរិស័ទ​ក្នុងថ្ងៃបុណ្យ​ឈប់​សម្រាក​របស់​​គ្រិស្ត​បរិស័ទ ដែលហៅ​ថា បុណ្យ «Easter» ខណៈដែលលោក​កំពុង​ដឹកនាំ​​​​​សង្គ្រាម​​វាយប្រហារ​​យ៉ាង​ខ្លាំង​លើ​ប្រជាជន​អ៊ិស្លាម​នៅ​​ប៉ាឡេស៊ី​​​និង​របប​សាសនា​អ៊ិស្លាម​នៅ​អ៊ីរ៉ង់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​នៅ​ក្នុងសារ​បង្ហោះតាមបណ្តាញ​សង្គម​​​ហ្វេសប៊ុក​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ណេតានយ៉ាហ៊ូ ​បាន​ផ្ញើ​ជាពិសេសដល់​​​មិត្ត​​សាសនិក​គ្រិស្តបរិស័ទ​​ក្នុង​ប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក និង​​​ជុំវិញពិភពលោក​ ដោយ​បាន​បង្ហញថា គ្រិស្តបរិស័ទត្រូវបានគេធ្វើទុក្ខបុកម្នេញនៅទូទាំងមជ្ឈិមបូព៌ា នៅក្នុងប្រទេសស៊ីរី លីបង់ នីហ្សេរីយ៉ា តួកគី និងលើសពីនេះ។

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ដែល​ពិភព​លោក​ មើលឃើញ​ថា លែង​​ស្តាប់​ដំណោះស្រាយ​​ពហុភាគី​និង​ដំណោះស្រាយ​​អន្តរជាតិ បាន​​អះអាង​ថា៖«នៅក្នុងតំបន់របស់យើង មានតែអ៊ីស្រាអែលទេដែលការពារសហគមន៍គ្រិស្តបរិស័ទរបស់យើង ដែលកំពុង​កើន​ឡើង​ និងរីកចម្រើន»​។

​នាយករដ្នមន្ត្រី​ អ៊ីស្រាអែល បន្តថា នៅក្នុងទឹកដីនេះ ដែលរឿងរ៉ាវបានចាប់ផ្តើម នៅពេលដែលមីស៊ីលត្រូវបានបាញ់ទៅលើរដ្ឋធានីរបស់យើង គឺទីក្រុងយេរូសាឡឹមដ៏ពិសិដ្ឋ ហើយនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឈរយ៉ាងរឹងមាំប្រឆាំងនឹងរបបអ៊ីរ៉ង់ និងក្រុមភេរវកររបស់ខ្លួន យើងបន្តការពារសេរីភាពនៃការគោរពបូជាសម្រាប់ជំនឿទាំងអស់យ៉ាងខ្ជាប់ខ្ជួន ជាពិសេសនៅពេលវេលាដ៏ពិសិដ្ឋនេះ។

​សារ​របស់​នាយករដ្ឋមន្ត្រីអីស្រាអែល ក៏បាន​បញ្ជាក់ដែរថា សូម្បីតែស្ថិតនៅក្រោមការវាយប្រហារក៏ដោយ ការប្តេជ្ញាចិត្តរបស់យើងគឺមិនរង្គោះរង្គើឡើយ៖ ដើម្បីការពារជីវិត ការពារសេរីភាព និងធានាថាអ្នកជឿគ្រប់រូបអាចអធិស្ឋានដោយសន្តិភាព។.

​ក្នុងជម្លោះ​ដែលកំពុង​បន្ត​​​ជាមួយអ៊ីរ៉ង់​ដែលអ៊ីស្រាអែល​ចោទ​​ថា ជាមេក្លោង​នៅពីក្រោយ​​​​​ក្រុម​ភេរវករ​​នៅ​​ក្នុងប្រទេសជាច្រើន​ រួម​មានស៊ីរី ​លីបង់ យេម៉ែន និង​ប្រទេសដទៃទៀត ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​​បាន​បើក​ការ​វាយប្រហារ​​អ៊ីរ៉ង់​រួម​គ្នា​ជាមួយសហរដ្ឋអាមេរិក​ ដោយ​​សម្លាប់មេដឹកនាំ​សាសនា​អ៊ីរ៉ង់ លោក ​អាយ៉ាតូលា អាលី ខេមមេណៃ​ (Ayattolah Ali Khemenei) ​កាល​ថ្ងៃទី​​១ខែ​មីនា ​និង​បណ្តាល​ឲ្យ​ប្រជាជន​អ៊ីស្លាម​​​រាប់លាន​នាក់​រងទុក្ខវេទនា​នៅទូទាំង​មជ្ឈិម​បូព៌ា​៕

​រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម