Connect with us

កីឡា

លោក Munoz មើលឃើញផល​អវិជ្ជមាន ២ បើលីគ កម្ពុជា បន្ថែមកូតាកីឡាករបរទេស

បានផុស

នៅ

គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោក Pep Munoz បានឆ្លើយតបនឹងទស្សនៈរបស់គ្រូបង្វឹក ភ្នំពេញក្រោន លោក Oleg Starynski ដែលចង់ឱ្យ «លីគកំពូល កម្ពុជា គួរបន្ថែមកូតាកីឡាករបរទេស ដើម្បីមានលទ្ធភាពប្រជែងពាន AFC Champions League Two នៅរដូវកាលក្រោយ» ហើយលោកបានសម្លឹងឃើញនូវផលអវិជ្ជមាន ២ ប្រសិនបើធ្វើដូច្នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គ ៨ ក្រុមពាន AFC Challenge League កាលពីថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៦ លោក Oleg បានទទូចឱ្យលីគកំពូល កម្ពុជា គួរតែបន្ថែមកូតាកីឡាករបរទេសឱ្យច្រើនជាងបច្ចុប្បន្ន ដែលកំណត់ក្នុងមួយក្រុមមានកីឡាករបរទេស ៦ នាក់ ដោយសារនៅរដូវកាលក្រោយ ក្រុម កម្ពុជា ត្រូវប្រកួតពាន AFC Champions League Two។

អតីតគ្រូព្រះខ័នរាជស្វាយរៀង លោក Pep Munoz យល់ថា បើលីគឱ្យក្លិបនីមួយៗបន្ថែមកូតាកីឡាករបរទេស នោះនឹងជះឥទ្ធិពលធ្វើឱ្យកីឡាករខ្មែរមិនសូវមាននាទីលេង។ រឿងនេះវាចាំបាច់សម្រាប់ក្លិបអាជីព ប៉ុន្តែវានឹងប៉ះពាល់ដល់ជម្រើសជាតិ កម្ពុជា និងក្លិបតូចៗមួយចំនួន ដែលខ្វះធនធានហិរញ្ញវត្ថុ។

ថ្លែងប្រាប់ កម្ពុជាថ្មី លោក Munoz បានមានប្រសាសន៍ ថា ៖ «ខ្ញុំយល់ថា ក្នុងការប្រកួតអន្តរជាតិ អ្នកត្រូវការកីឡាករបរទេស។ អ្នកត្រូវការពួកគេ ប៉ុន្តែអ្នកមិនអាចភ្លេចបានថា នៅកម្ពុជា ក៏មានកីឡាករល្អៗផងដែរត្រូវឲ្យពួកគេមាននាទីលេង ព្រោះវាល្អសម្រាប់ក្រុមជម្រើសជាតិ និងល្អសម្រាប់បាល់ទាត់កម្ពុជា។»

លោក Munoz បានបន្ត ថា៖ «មិនមែនគ្រប់ក្លិបទាំងអស់សុទ្ធ​តែ​អាចទិញកីឡាករបរទេស​ច្រើន​នោះទេ។ ក្លិប​ជា​ច្រើន​មានបញ្ហាក្នុងការ​នាំ​ចូល​កីឡាករបរទេសល្អៗ ពីព្រោះត្រូវចំណាយប្រាក់ខែខ្ពស់។ ដូច្នេះ វានឹងធ្វើឲ្យមានគម្លាតកាន់តែធំរវាងក្រុមខ្លាំង និងក្រុមខ្សោយ។ នេះមិនល្អសម្រាប់បាល់ទាត់កម្ពុជាទេ»

លោក Munoz យល់ថា លីគអាចអនុញ្ញាតឱ្យក្លិបនីមួយៗចុះឈ្មោះកីឡាករបរទេសដោយសេរីបាន ប៉ុន្តែគួរតែរក្សាច្បាប់ដាក់កីឡាករបរទេសដូចបច្ចុប្បន្នដដែល ដោយក្នុងមួយប្រកួតមាន ៦ នាក់ ខណៈ ៥ នាក់ចូលលេង ហើយ ១ នាក់ទៀតបម្រុង។ ចំណែកកីឡាករបរទេសទាំងនោះ អាចលេងដោយប្តូរវេនគ្នា តាមគ្រូបង្វឹកចាត់ចែង។

ជុំវិញរឿងនេះលោក Munoz បានមានប្រសាសន៍ ថា ៖«អ្វីមួយដែលខ្ញុំអាចធ្វើបាន គឺអនុញ្ញាតឲ្យចុះឈ្មោះកីឡាករបរទេសដោយសេរី។ អ្នកអាចចុះឈ្មោះ ៣ នាក់ ឬច្រើនជាងនេះ តាមដែលអ្នកចង់បាន ប៉ុន្តែក្នុងលីគ ខ្ញុំនឹងរក្សាច្បាប់ដដែល គឺ ៥ នាក់នៅលើទីលាន ឬបន្ថែម ១ នាក់នៅលើកៅអីបម្រុង។ ហើយអ្នកអាចដាក់កីឡាករផ្សេងៗនៅក្រៅបញ្ជី ហើយធ្វើការប្តូរវេនគ្នាលេង។ នេះអាចជាវិធីល្អមួយ ដើម្បីរកតុល្យភាពរវាងកីឡាករក្នុងស្រុក និងកីឡាករបរទេស»

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម