Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន និងស៊ីរី ផ្តើម​ទំនាក់ទំនង​ក្នុង​វិស័យ​សន្តិសុខ និងការពារជាតិ ក្រោយ​របបស្និទ្ធរុស្ស៊ី​ដួលរលំ​​

បានផុស

នៅ

ប្រធានាធិបតី​អ៊ុយក្រែន​​ លោក​  វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​លើក​ឡើង​ថា អ៊ុយក្រែន និងស៊ីរី សន្យាសហការគ្នា​លើ​វិស៏យ​​សន្តិសុខនិង​ការពារជាតិឲ្យកាន់តែខ្លាំងឡើង នៅក្នុង​ជំនួប​​កំពូល​​លើក​ដំបូង​កាលពីថ្ងៃអាទិត្យទី៥មេសា បន្ទាប់​ពី​​មេដឹកនាំ​សេរី​ថ្មី​​ លោក អាមេដ អាល់-សារ៉ា (Ahmed al-Sharaa) ឡើង​កាន់អំណាច​ ក្រោយ​ផ្តួច​រំលំ​របបដឹកនាំ របស់​ ​Bashar al-Assad កាល​ពីចុង​ឆ្នាំ​២០២៤​​។

រដ្ឋាភិបាល​អ៊ុយក្រែង​​របស់​លោក ហ្សេ​លេនស្គី ដែល​កំពុង​ជាប់​ផុង​​ក្នុងសង្គ្រាម​ជាមួយ​​​មហាអំណាច​រុស្ស៊ី​ជាង​៤ឆ្នាំ​កន្លងមក​នេះ​​ កំពុងស្វែងរកការលើកកម្ពស់ជំនាញយោធារបស់ខ្លួននៅទូទាំងតំបន់ បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ និង​ពង្រីក​ទំនាក់​ទំនង​​​កាន់តែ​ស៊ីជម្រៅ​​ជាមួយ​បណ្តា​រដ្ឋ​អារ៉ាប់​​ផ្សេង​​ៗ​ទៀត​ដែលរង​ការ​វាយ​ប្រហារ​​ពី​​អ៊ីរ៉ង់​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

យោងតាម​ទីភ្នាក់ងារ​​​ព័ត៌មាន Reuters ​ប្រធានាធិបតី ហ្សេលេនស្គី បានសរសេរនៅលើបណ្ដាញសង្គម​ Telegram ថា៖ «ប្រទេសទាំងពីរបានព្រមព្រៀងគ្នាធ្វើការរួមគ្នាដើម្បីផ្តល់ «សន្តិសុខ និងឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសម្រាប់សង្គមរបស់យើង។ ជាពិសេសនោះ យើងបានពិភាក្សាគ្នាអំពីអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីការការពារជាតិ និងស្ថាន​ភាព​នៅ​ក្នុងតំបន់ ដោយសារតែព្រឹត្តិការណ៍ទាំងអស់ជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចសហប្រតិបត្តិការថាមពល និងហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសរបស់យើង»។

ការបញ្ចាក់របស់ លោក ហ្សេលេនស្គី បានកើតឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់​ប្រទេសស៊ីរី​​ ដោយប្រធានាធិបតីអ៊ុយក្រែន បានជួបពិភាក្សាជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa។ យ៉ាងណា ដំណើរទស្សនកិច្ចនេះក៏ជាលើកដំបូងរបស់លោកទៅកាន់រដ្ឋធានីស៊ីរី ចាប់តាំងពីអតីតមេដឹកនាំ Bashar al-Assad ត្រូវបានបណ្តេញចេញកាលពី​ខែធ្នូ​ឆ្នាំ២០២៤។

មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់​ប្រទេស​ឈូងសមុទ្រកាលពីសប្តាហ៍មុន មេដឹកនាំអ៊ុយក្រែនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារយៈពេលវែងជាមួយអារ៉ាប៊ីសាអូឌីត និងកាតាផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម