កីឡា
សហព័ន្ធកីឡាបាល់ទាត់លើតុ ការឧបត្ថម្ភពី CHN Sports រយៈពេល ២ឆ្នាំនឹងសម្រាលបន្ទុកចំណាយបានច្រើន
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ថាការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន CHN Sports នឹងជួយសម្រាលបន្ទុកការចំណាយលើសម្ភារ សំលៀកបំពាក់ ស្បែកជើង និងកាបូបបានច្រើនក្នុងរយៈពេល ២ឆ្នាំខាងមុខនេះពិសេសអំឡុងការចេញទៅប្រកួតកម្រិតអន្តរជាតិផ្សេងៗ។

ទិដ្ឋភាពចុះ MOU
លោក ម៉ក់ ចាន់ភិរុណ អគ្គលេខាធិការសហព័ន្ធបាល់ទាត់លើតុកម្ពុជា បានឲ្យដឹងថា រយៈពេល ២ឆ្នាំដែលក្រុមហ៊ុនសម្ភារកីឡា CHN Sports នឹងជួយដល់សហព័ន្ធនេះគឺសម្រាលបន្ទុកច្រើនពិសេសថវិកាដែលនឹងត្រូវចំណាយលើសម្ភារ ឬសំលៀកបំពាក់ផ្សេងៗនោះ។ ដោយសារតែសហព័ន្ធបាល់ទាត់លើតុកម្ពុជាពុំទាន់ទទួលបានកញ្ចប់ថវិកាអភិវឌ្ឍន៍ពីក្រសួងអប់រំនៅឡើយទេ ដូច្នេះការហ្វឹកហាត់ជួបការលំបាកច្រើននាពេលកន្លងទៅ។ យ៉ាងណាទាំងគ្រូបង្វឹក កីឡាករ កីឡាការិនីនៅតែបន្តខំប្រឹងប្រែងដើម្បីដណ្ដើមស្នាដៃជូនជាតិ។
តំណាងសហព័ន្ធខាងលើនេះ បង្ហាញនូវភាពសប្បាយរីករាយជាខ្លាំងចំពោះការបើកសករាជថ្មីដែលមានក្រុមហ៊ុនឯកជនបានចូលរួមជំរុញអភិឌ្ឍន៍កីឡាមួយនេះឲ្យកាន់តែមានការទទួលស្គាល់ និងរីកចម្រើននៅកម្ពុជា។ លើសពីនេះទៅទៀតក្រុមហ៊ុននឹងផ្ដល់ទីតាំងប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំក្នុងបរិវេណផ្សារ YUPIN Mall ដើម្បីជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះទៀតផង។

ទិដ្ឋភាពចុះ MOU
ចំណែកលោក Liu Ru Bing អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនបានលើកឡើងថា កម្ពុជា-ចិន ជាមិត្តនិងគ្នាជាយូរណាស់មកហើយដែលទំនាក់ទំនងនេះជ្រាលជ្រៅ និងមិនអាចកាត់ថ្លៃបាន។ ស្របពេលលោកផ្ទាល់បានមកប្រកបរបររកស៊ីនៅកម្ពុជាផងនោះ ដូច្នេះលោកស្រឡាញ់ចូលចិត្ត និងចង់ចូលរួមអភិវឌ្ឍន៍វិស័យកីឡានៅទីនេះឲ្យមានការរីកចម្រើផងដែរ។ នៅប្រទេសចិនមានភាពរីកចម្រើន និងសំបូរធនធានមានសមត្ថភាព ដូច្នេះលោកនឹងជួយរកគ្រូដែលមានបទពិសោធច្រើនមកបណ្ដុះបណ្ដាលគ្រូបង្វឹកកម្ពុជា និងបណ្ដុះកីឡាករ កីឡាការិនីបាល់ទាត់លើតុកម្ពុជាឲ្យកាន់តែមានសមត្ថភាពល្អ និងឈានដល់ការប្រកួតមួយដែលខ្លាំងលើឆាកអន្តរជាតិនៅថ្ងៃខាងមុខ។

ទិដ្ឋភាពចុះ MOU
បញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានចុះអនុស្សារណៈ (MOU) លើការឧបត្ថម្ភសំលៀកបំពាក់ចេញប្រកួតជាផ្លូវការ និងស្បែកជើង កាបូបជាដើមរយៈពេល ២ឆ្នាំ៕

ទិដ្ឋភាពចុះ MOU
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


