សន្តិសុខសង្គម
បុរសជនជាតិបរទេសម្នាក់ លោតសម្លាប់ខ្លួនពីលើអគារមួយកន្លែងដោយមិនដឹងមូលហេតុក្នុងសង្កាត់ឃ្មួញ
ពលរដ្ឋបានប្រទះឃើញសពជនបរទេសម្នាក់ ស្លាប់សង្ស័យដោយសារលោតសម្លាប់ខ្លួនពីលើអគារខុនដូ មួយកន្លែងនៅក្នុងសង្កាត់ឃ្មួញដោយមិនទាន់ដឹងពីមូលហេតុ បង្កមានការភ្ញាក់ផ្អើលពលរដ្ឋក្បែងនោះទាក់ទងរាយការណ៍សមត្ថកិច្ចចុះមកកន្លែងកើតហេតុ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុង កែងផ្លូវ ៩២ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីនគរបាលបានអោយដឹងថា ជនរងគ្រោះជាអ្នកស្នាក់នៅចំណុចអគារខុនដូខាងលើ ប៉ុន្តែមិនមានអ្វីគួរអោយកត់សម្គាល់ថា បុរសខាងមានវិបត្តិអ្វី ឬទឹកមុខស្រពោននោះឡើយ ។ លុះមកដល់វេលាម៉ោង ០៦ព្រឹក ក៏មានផ្អើលឆោរឡោរ ថាមានមនុស្សលោតសម្លាប់ខ្លួនពីលើអគារស្លាប់បាត់ទៅហើយ។ ភ្លាមៗ ប្រជាពលរដ្ឋបានប្រញាប់រាយការណ៍ជូន សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍។


បច្ចុប្បន្ន សមត្ថកិច្ចជំនាញចក្ខុកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវនៅទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ។ ចំណែកសព សមត្ថកិច្ចបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រងចាំសាច់ញ្ញាត្តិមកទទួលធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


