ព័ត៌មានអន្ដរជាតិ
លោក ត្រាំ គំរាមចាប់អ្នកកាសែតម្នាក់ដាក់គុក បន្ទាប់ពីធ្វើឱ្យបែកធ្លាយព័ត៌មានយោធាអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គំរាមចាប់អ្នកកាសែតម្នាក់ដាក់គុក បន្ទាប់ពីលេចធ្លាយព័ត៌មានលម្អិតនិងធ្វើឱ្យស្មុគស្មាញដល់បេសកកម្មជួយសង្គ្រោះដល់សមាជិកអាកាសយានិកនៃយន្តហោះចម្បាំង F-១៥E Strike Eagle របស់អាមេរិក ដែលត្រូវបានបាញ់ទម្លាក់លើទឹកដីអ៊ីរ៉ង់កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Al Jazeera និង RT ផ្សាយថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន លោក ត្រាំ បានលើកឡើងថា អ្នកបើកយន្តហោះត្រូវបានជួយសង្គ្រោះក្នុងរយៈពេលប៉ុន្មានម៉ោងនៅថ្ងៃសុក្រ ខណៈយោធាកាន់ប្រព័ន្ធអាវុធដែលរងរបួសធ្ងន់ធ្ងរ និងលាក់ខ្លួនក្នុងភ្នំបានជួយសង្គ្រោះនៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីបេសកកម្មស្មុគស្មាញមួយពាក់ព័ន្ធនឹងយន្តហោះជាង ១៥០គ្រឿង។
លោក បន្តថា រដ្ឋាភិបាលសង្ឃឹមថានឹងរក្សាការបាត់ខ្លួនរបស់អ្នកបើកយន្តហោះទីពីរជាសម្ងាត់ ដើម្បីការពារពួកគេពីកងកម្លាំងអ៊ីរ៉ង់។
យ៉ាងណាបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថាសមាជិកនាវិកម្នាក់នៅតែបាត់ខ្លួន លោក ត្រាំ ចោទប្រកាន់ថាការផ្សាយព័ត៌មាននេះបានជូនដំណឹងដល់យោធាអ៊ីរ៉ង់និងធ្វើឱ្យជីវិតរបស់សមាជិកយោធាគ្រោះថ្នាក់។
លោកត្រាំប្រាប់អ្នកយកព័ត៌មានថា៖ «យើងនឹងទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយដែលបានបញ្ចេញព័ត៌មាននេះ ហើយយើងនឹងនិយាយថា វាជាសន្តិសុខជាតិ មិនធ្វើវាទេ ឬចង់ទៅចូលគុក។ អ្នកដែលធ្វើព័ត៌មាននេះ នឹងទៅចូលគុក បើសិនគាត់ [អ្នកកាសែត] មិនព្រមនិយាយឱ្យដឹងពីប្រភព [ដែលបញ្ចេញព័ត៌មាននេះ]។
ប្រធានាធិបតីរូបអាមេរិកបន្តទៀតថា៖ « វាបានក្លាយជាប្រតិបត្តិការដ៏លំបាកជាងមុនដោយសារលេចធ្លាយព័ត៌មាន។ ភ្លាមៗនោះ ប្រទេសអ៊ីរ៉ង់ទាំងមូលបានដឹងថា មានអ្នកបើកយន្តហោះម្នាក់នៅលើទឹកដីរបស់ពួកគេ កំពុងតស៊ូដើម្បីរក្សាជីវិតរបស់គាត់»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


