ព័ត៌មានជាតិ
កម្ពុជាបោះជំហានពីការចុះបញ្ជីដោយដៃទៅជាការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្ដើមដំណើរការនៅខណ្ឌចំនួនពីរ
ក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដាក់ឱ្យដំណើរការការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដោយប្រព័ន្ធចុះបញ្ជីនេះត្រូវបានដាក់ឱ្យអនុវត្តជាជំហានដំបូងសម្រាប់ខណ្ឌចំនួនពីរ ក្នុងរាជធានីភ្នំពេញ គឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ។ នេះជាការបោះជំហានពីការចុះបញ្ជីដោយដៃ ទៅជាការចុះបញ្ជីដោយប្រព័ន្ធទំនើប ដើម្បីលើកកម្ពស់ការផ្ដល់សេវាដល់ពលរដ្ឋ ក្នុងយុគសម័យឌីជីថល។

ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន (Civil Registration System-CRS) គឺបានដាក់ឱ្យដំណើរការនៅរដ្ឋបាលសង្កាត់ចំនួន១៥ ក្នុងខណ្ឌទាំងពីរខាងលើកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ តាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការដាក់ដំណើរការនេះជាជំហានដំបូងក្នុងគោលបំណងវាយតម្លៃចំណុចខ្លាំង និងចំណុចដែលត្រូវកែលម្អនៃមុខងាររបស់ប្រព័ន្ធចុះបញ្ជី មុននឹងពង្រីកដាក់ឱ្យដំណើរការនៅគ្រប់សង្កាត់ ក្នុងរាជធានីភ្នំពេញ អំឡុងឆមាសទី២ ឆ្នាំ២០២៦។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមរយៈសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានបន្ថែមថា ការដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន គឺជាការវិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជាក្នុងការបោះជំហានពីការចុះបញ្ជីដោយដៃ ទៅជាការចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីលើកកម្ពស់គុណភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ស្របនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។

ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ត្រូវបានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អះអាងថា នឹងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារផ្ដល់សេវាអត្តសញ្ញាណកម្ម ដោយបង្កើនល្បឿន និងភាពទាន់ពេលវេលាក្នុងការចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ធានាភាពត្រឹមត្រូវ និងគុណភាពទិន្នន័យ ជាពិសេសគឺការកាត់បន្ថយកំហុសពីការចុះបញ្ជីដោយដៃ កាត់បន្ថយនីតិវិធីស្មុគស្មាញ និងពេលវេលារង់ចាំសម្រាប់ប្រជាពលរដ្ឋ ជាមួយនឹងការផ្តល់សំបុត្រអត្រានុកូលដ្ឋានគំរូថ្មី ដែលជាប្រភេទក្រដាសមានគុណភាព និងមានសុវត្ថិភាពខ្ពស់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


