ព័ត៌មានជាតិ
អភិបាលខេត្ដសៀមរាប ណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវចាត់វិធានការបង្ការ ទប់ស្កាត់ បង្ក្រាប មុខសញ្ញាក្មេងទំនើង និង បទល្មើសផ្សេងៗ ឲ្យមានប្រសិទ្ធភាពខ្ពស់
អភិបាលខេត្ដសៀមរាប ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសផ្សេងៗ ទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និង បង្ក្រាប ឲ្យមានប្រសិទ្ធភាពខ្ពស់។


ការណែនាំនេះ ក្នុងឱកាស លោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ស្ដីពីការពិភាក្សាផែនការ ការពារ និង សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ អភិបាលក្រុង-ស្រុក ទាំង ១៣ នាយក នាយករងរដ្ឋបាលសាលាខេត្ដ និង តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប កាលពីព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៦។
នាឱកាសនោះដែរ បន្ទាប់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានរាយការណ៍អំពីការរៀបចំផែនការ ការពារ និង តម្រាយផ្លូវ ក្នុងការបិទផ្លូវនៅតំបន់មួយចំនួន ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រួចមក លោក ប្រាក់ សោភ័ណ បានណែនាំដល់កងកម្លាំងទាំង ៣ ប្រភេទ អភិបាលក្រុង-ស្រុក និង អធិការក្រុង-ស្រុក ទាំង ១៣ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព រួមទាំងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ជាពិសេសត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗ ទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និង បង្ក្រាប ឲ្យមានប្រសិទ្ធភាពខ្ពស់។


លោកអភិបាលខេត្តសៀមរាប សង្កត់ធ្ងន់ថា រដ្ឋបាលក្រុង-ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងសណ្ដាប់ធ្នាប់ អនាម័យ និង គ្រប់គ្រងសំរាមនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ឲ្យបានល្អប្រសើរ និង ណែនាំអាជ្ញាធរខេត្ដ សហការជាមួយ ស.ស.យ.ក ខេត្ដ បង្កើតកម្មវិធីផ្សេងៗ បន្ដទៀត ដើម្បីជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្ដសៀមរាបកាន់តែច្រើន៕
អត្ថបទ ៖ គឿនវេត


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


