ព័ត៌មានអន្ដរជាតិ
UN៖ ហានិភ័យធ្ងន់ធ្ងរដល់បទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ ព្រោះអ៊ីស្រាអែលវាយប្រហារលីបង់
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានព្រមានថា ការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលលើប្រទេសលីបង់បានបង្កហានិភ័យធ្ងន់ធ្ងរដល់បទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ នេះបើយោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លើកឡើងក្នុងសេចក្តីថ្លែងការមួយកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។
យោងតាមសារព័ត៌មាន CNA ផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អ្នកនាំពាក្យរបស់ លោក Antonio Guterres និយាយថា៖ « សកម្មភាពយោធាដែលកំពុងបន្តនៅក្នុងប្រទេសលីបង់ បង្កហានិភ័យធ្ងន់ធ្ងរដល់បទឈប់បាញ់ និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាពដ៏យូរអង្វែង ហើយទូលំទូលាយនៅក្នុងតំបន់។ អគ្គលេខាធិការអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យបញ្ឈប់អរិភាពជាបន្ទាន់»។

លោកលើកឡើងថា៖ « លោកអគ្គលេខាធិការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតជនស៊ីវិលនិងមានការព្រួយបារម្ភបំផុត ចំពោះចំនួនស្លាប់របស់ជនស៊ីវិលកើនឡើង»។
លោកបន្ថែមថា៖ « គ្មានដំណោះស្រាយយោធាដែលត្រូវធ្វើឡើងចំពោះជម្លោះនោះទេ។ លោកអគ្គលេខាធិការនៅតែបន្តអំពាវនាវដល់គ្រប់ភាគីទាំងអស់នាំគ្នាប្រើប្រាស់បណ្តាញការទូតវិញ»។
ចំណែក ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ក៏បានថ្កោលទោសទំហំនៃការសម្លាប់និងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសលីបង់ថាទង្វើនេះគ្មានអ្វីក្រៅពីភាពរន្ធត់នោះទេ។
លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើកឡើងថា៖ « ការសម្លាប់រង្គាលបែបនេះ ក្នុងរយៈពេលតែប៉ុន្មានម៉ោងបន្ទាប់ពីការយល់ព្រមលើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ គឺជារឿងមួយដែលមិនគួរឱ្យអាចជឿសោះ»។
គួរបញ្ជាក់ថា មនុស្ស ១៨២នាក់ស្លាប់ និងរងរបួស ៨៩០ នាក់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃពុធនៅប្រទេសលីបង់។ ចំណែករដ្ឋធានីបេរូតរងការវាយប្រហារដោយគ្រាប់បែកដ៏ហិង្សាបំផុតចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


