Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​កើនទៅជិត ១០០ ដុល្លារ/បារ៉ែល ជាថ្មី ដោយ​ភាពផុយស្រួយនៃបទឈប់បាញ់អាមេរិក-អ៊ីរ៉ង់

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបានកើនឡើងទៅក្បែរ ១០០ ដុល្លារ/បារ៉ែលជាថ្មី ក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍ (៩ មេសា) នេះ ដោយសារតែកង្វល់ពាក់ព័ន្ធនឹ​ងភាពផុយស្រួយនៃបទឈប់បាញ់ ២ សប្ដាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កើន​ក្ដីបារម្ភថា លំហូរថាមពលកាត់តាមច្រកហ័រមូហ្សនឹង​នៅតែជាប់គាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅ​ម៉ាក Brent ​បានកើនឡើង ៣,៦៩ ដុល្លារ ឬ ៣,៩% ដល់ ​៩៨,៤៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៥ ល្ងាចនៅសិង្ហបុរី ខណៈតម្លៃប្រេងអាមេរិក ​West Texas Intermediate (WTI) ​បានកើនឡើង ៣,៤៧ ដុល្លារ ឬ ៣,៧% ដល់ ៩៧,៨៨ ដុល្លារ/បារ៉ែល។ ​

តម្លៃប្រេងទាំង២ធ្លាក់ចុះក្រោយ ១០០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរកាលពីថ្ងៃពុធ ដោយសារតែភាពស្រាកស្រាន្តនៃជម្លោះ ក្រោយ​ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែលយល់ព្រមបើកច្រកហ័រមូហ្សឡើងវិញ នៅពេលការវាយប្រហារលើខ្លួនត្រូវបានបញ្ឈប់។

យ៉ាងណាមិញ អ្នកវិភាគបានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់នោះ ទោះបីជាប្រទេសទាំង២សន្យាជួបចរចាគ្នា ក្រោយពេលដែលអ៊ីស្រាអែលបើកការវាយប្រហារលើប្រទេសលីបង់ ដោយសម្លាប់មនុស្ស ​២៥៤ នាក់ ភាគច្រើនជាជនស៊ីវិល ដែលធ្វើឱ្យអ៊ីរ៉ង់​លើកឡើង​ថា «វាមិនសមហេតុផល​» ក្នុងការបន្តការចរចាលើកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។

អ្នកវិភាគយល់ថា ភាពផុយស្រួយ និងភាពស្រពេចស្រពិលនៃបទឈប់បាញ់ នៅតែបង្កក្ដីបារម្ភពីការផ្គត់ផ្កង់ប្រេងពីមជ្ឈិមបូព៌ា ដែលនោះហើយជាហេតុធ្វើឱ្យតម្លៃប្រេងកើនឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម