Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​តប​​​អាមេរិកវិញ​ថា ​«វា​នឹង​ក្លាយ​ជា​រឿង​ល្ងង់​ខ្លៅ​បំផុតសម្រាប់​អាមេរិក​» បើ​​​ឲ្យ​អ៊ីស្រាអែល​ធ្វើស្រេច​តែចិត្ត​​

បានផុស

នៅ

បន្ទាប់​ពី​អាមេរិក​ស្តី​ឱ្យ​អ៊ីរ៉ង់​ជុំវិញ​​ការ​វាយ​ប្រហារ​របស់​អ៊ី​ស្រាអែល​លើ​​ប្រទេស​លីបង់​ អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បទ​ឈប់​បាញ់​ដែល​អាមេរិក​​និង​អ៊ីរ៉ង​​ទើប​យល់​ព្រម​ជាមួយគ្នា​​​ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Abbas Araghchi បាន​លើក​ឡើង​ទាំង​ខឹង​ថា​ វានឹងក្លាយ​ជា​រឿង​ដ៏​ល្ងង់ខ្លៅសម្រាប់សហរដ្ឋអាមេរិក​ក្នុង​ការ​អនុញ្ញាត​ឱ្យអ៊ីស្រាអែល​ធ្វើ​ឱ្យប៉ះពាល់​ដល់​បទ​ឈប់​បាញ់​ក្នុង​តំបន់ ​ដោយការ​បន្ត​វាយ​ប្រហារយ៉ាង​ខ្លាំង​ទៅលើប្រទេសលីបង់ និង​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ចាប់តាំងពីបទឈប់បាញ់​ចូលជាធរមាន​។

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Abbas Araghchi ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមសារព័ត៌មាន​ Al Jazeera ផ្សាយ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦ នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក Araghchi បាន​ថ្លែង​ថា ការ​កាត់​ក្តី​ពីបទ​​អំពើពុក​រលួយ​របស់នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ បេន​ចាមីន​ ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នឹងធ្វើ​ឡើងម្តង​ទៀត​នៅ​ថ្ងៃអាទិត្យ​​ក្នុង​ប្រទេស​អ៊ីស្រាអែល​​។ លោក​បន្ត​​ថា មេ​ដឹក​នាំ​អ៊ីស្រាអែល​មាន​ហេតុផល​លាក់​កំបាំង​[បញ្ហា​ផ្ទាល់​ខ្លួន​] ដើម្បី​​បន្ត​ការ​ប្រយុទ្ធ។

លោក Araghchi សរសេរនៅ​លើបណ្តាញសង្គម​ថា៖ « បទឈប់​បាញ់​នៅ​ទូទាំង​តំបន់ រួមទាំង​ប្រទេសលីបង់ផង​ដែរ នឹង​ពន្លឿន​ការ​ជាប់​ពន្ធនាគារ​របស់​គាត់ [ណេតាន់យ៉ាហ៊ូ]»។

លោក​ក៏​បាន​បង្ហោះ​សារ​មួយ​ទៀត​សម្រាប់​សហរដ្ឋ​អាមេរិកដែល​បដិសេធ​ថា ប្រទេសលីបង់​មិនបាន​​រាប់បញ្ចូលក្នុង​បទឈប់បាញ់​តាំង​ពី​​ដំបូង​​។

លោក Araghchi សរសេរថា៖ « ប្រសិន​បើសហរដ្ឋអាមេរិក​ចង់​បំផ្លាញ​សេដ្ឋកិច្ច​របស់ខ្លួន​ដោយអនុញ្ញាត​ឱ្យ​ លោក ណេតាន់យ៉ាហ៊ូ សម្លាប់​ការទូតខ្លួន​ឯង​ នោះ​វា​ជា​ជម្រើស​ផ្ទាល់​​ខ្លួន​។ យើង​គិត​ថា ​វា​នឹង​ក្លាយ​ជា​រឿង​​ល្ងង់​ខ្លៅ ​ប៉ុន្តែយើង​ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់សម្រាប់​វា [ ការ​ប្រឈម​មុខ​នានា​]»។

ការ​លើក​ឡើង​របស់​ លោក Araghchi ឆ្លើយ​តប​ទៅ​នឹង​ភាសារបស់​អនុប្រធានា​ធិបតីអាមេរិក លោក JD Vance ដែល​បាន​តិះ​ដៀល​​អ៊ីរ៉ង់កាល​ពីថ្ងៃពុធ រឿង​អ៊ីស្រាអែល​វាយ​ប្រហារ​លើ​ប្រទេស​លីបង់​ បន្ទាប់​ពី​មាន​បទ​ឈប់​បាញ់​រវាង​អាមេរិក-អ៊ីរ៉ង​។

លោក​ Vance ព្រមាន​ប្រឆាំង​នឹងអ៊ីរ៉ង់​ដែល​អនុញ្ញាតឱ្យបទឈប់បាញ់​ដួល​រលំ​​ដោយ​សារ​ប្រទេសលីបង់និង​លើក​ឡើង​ថា៖ « យើង​គិត​ថា ​វាជា​រឿង​​​ល្ងង់ខ្លៅ​បំផុត​ ប៉ុន្តែ​នោះ​ជាជម្រើសរបស់ពួកគេ[អ៊ីរ៉ង់​]»។

គួរ​បញ្ជាក់​ថា​ ចាប់តាំងពីបទឈប់បាញ់ប្រកាស​នៅថ្ងៃអង្គារ​មក ​ភាព​មិន​ចុះ​សម្រុង​រវាង​ភាគី​​អ៊ីស្រាអែល​និង​អាមេរិក ​លើ ថា​តើ​​​​ការ​អនុវត្ត​ចំពោះប្រទេសលីបង់​ឬអត់ បាន​ក្លាយជាការគំរាមកំហែង​ដ៏ធំមួយ​ សម្រាប់​អនាគតនៃបទឈប់បាញ់​​ដ៏​ផុយស្រួយនេះ​​​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម