ព័ត៌មានជាតិ
រុស្ស៊ីបញ្ជាក់ពីការស្វាគមន៍យោធាកម្ពុជា ក្នុងការផ្លាស់ប្ដូរបទពិសោធការងារភូមិសាស្ត្រយោធា
មន្ត្រីទីចាត់ការភូមិសាស្ត្រយោធា នៃអគ្គសេនាធិការកងទ័ពរុស្ស៊ី វរសេនីយ៍ឯក Denis MAMONENKOV បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយកម្ពុជា ដោយលោកសង្កត់ធ្ងន់ដល់ជំនាញភូមិសាស្ត្រយោធា។ តាមមន្ត្រីយោធារុស្ស៊ីរូបនេះ ប្រទេសរបស់លោកស្វាគមន៍ចំពោះមន្ត្រីយោធាកម្ពុជា ក្នុងការផ្លាស់ប្ដូរបទពិសោធការងារលើភូមិសាស្ត្រយោធា។

ការបញ្ជាក់របស់មន្ត្រីយោធារុស្ស៊ីបែបនេះ ធ្វើឡើងតាមរយៈជំនួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយភាគីទាំងពីរបានផ្ដោតជាសំខាន់លើការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរ ដែលមានប្រវត្តិយូរលង់មកហើយឱ្យកាន់តែរឹងមាំប្រសើរឡើងថែមទៀត។

លោកវរសេនីយ៍ឯក Denis MAMONENKOV បានរាយការណ៍ពីលទ្ធផលជំនួបពិភាក្សារបស់ប្រតិភូកងទ័ពរុស្ស៊ី និងនាយកដ្ឋានភូមិសាស្ត្រ នៃក្រសួងការពារជាតិកម្ពុជា ដែលបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៃអង្គភាពជំនាញទាំងពីរនេះ។ លោកបញ្ជាក់ថា រុស្សីត្រៀមខ្លួនជាស្រេចទទួលគណៈប្រតិភូកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធការងារភូមិសាស្ត្រយោធា នៅប្រទេសរុស្ស៊ី។
លើកឡើងក្នុងជំនួបនោះ លោកវរសេនីយ៍ឯក បានសន្យាថា ខិតខំពង្រឹងពង្រីកទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យបានល្អប្រសើរឡើងថែមទៀត។

នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ បានគូសរំលេចពីការវិវត្តដ៏ល្អប្រសើរឡើងវិញនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-រុស្សី តាមរយ:ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់។ ជាក់ស្តែងការសហការគ្នាជាបណ្ដើរៗដ៏មានសារសំខាន់រវាងនាយទាហាននាយកដ្ឋានភូមិសាស្ត្រ នៃកងទ័ពទាំងពីរ។
លោករដ្ឋលេខាធិការ បានបង្ហាញក្ដីជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ និងបន្តរឹងមាំទៅអនាគត ដើម្បីផលប្រយោជន៍រវាងគ្នានិងគ្នាទៅវិញទៅមក៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


