Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ប្រសិទ្ធនាម​​ «ជើងហោះហើរចេញ​ទៅ​​​​ចរចា​ជាមួយអាមេរិក​» ដោយ​ដាក់​ឈ្មោះ​​​សាលាក្មេងស្រី​ដែលអាមេរិក​វាយប្រហារថ្ងៃ​ដំបូង​​

បានផុស

នៅ

ការ​ចរចា​​​សន្តិភាព​កម្រិត​ខ្ពស់​រវា​​ង​សហរដ្ឋអាមេរិក​និង​​​អ៊ីរ៉ង់ ក្រោយ​ផ្ទុះ​សង្គ្រាម​ដ៏សាហាវ​​​ប្រមាណ​​៤០ថ្ងៃ​ កំពុង​ក្តាយ​ជា​ប្រធានបទ​​នៃការ​តាមដាន​​របស់​​មនុស្ស​ក្នុងសកល​លោក ខណៈដែល​ការ​​ចរចា​​នេះ​​​បាន​ក្លាយ​ជាការ​ពិត ហើយ អាច​នឹងចាប់ផ្តើម​​នៅ​ព្រឹកថ្ងៃ​សៅរ៍​ម៉ោងនៅ​ទីក្រុង​​អ៊ីស្លាមម៉ាបាដ ប្រទេសប៉ាគីស្ថាន (​អាច​ត្រូវ​នឹងម៉ោង​ជិត​ត្រង់​ម៉ោងនៅកម្ពុជា)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានសភាអ៊ីរ៉ង់ Mohammad-Bagher Ghalibaf រំឭក​ដល់​កុមារ​ដែលស្លាប់ដោយការវាយប្រហារ​របស់​អាមេរិក។ X

ដំណើរ​នៃ​គណៈ​ប្រតិភូ​នៃ​ប្រទេសនិមួយៗ​​សុទ្ធតែ​​ទទួលបាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពីសំណាក់​មេ​ដឹកនាំ​ពិភពលោក អ្នក​ការទូត អ្នក​តាមដាន​កិច្ច​ការ​នយោបាយ និង​ប្រជាជន​​ទូទៅ ដោយសារតែ​​​ការ​ចរចានេះ​​​​ផ្តើម​ចេញ​ពីជម្លោះ​របស់​មហាអំណាច​​​ និង​​ប្រទេស​ដែលមានឥទ្ធិពល​នៅ​ក្នុងតំបន់មជ្ឈិមបូព៌ា​ គឺ​អ៊ីរ៉ង់​ដែលរង​ការ​ចោទ​ថា បាន​​​ប៉ុនប៉ង​ផលិត​​អាវុធ​នុយក្លេអ៊ែរ​។

​ការ​បើក​ការ​​វាយ​ប្រហារ​របស់​សហរដ្ឋអាមេរិក​លើប្រទេសអ៊ីរ៉ង់ បាន​បង្កើត​នូវការ​ឈឺចាប់​​​និង​សោក​នាដកម្ម​បំផុត​​មួយ​កាលថ្ងៃទី​​២៨ខែ​កុម្ភៈ ដោយ​ការ​បាញ់​ប្រហារ​ធ្លាក់​ចំ​​សាលា​រៀន​របស់​សិស្សស្រី​បណ្តាល​​​ឲ្យស្លាប់យ៉ាងហោច​ណាស់​​១៦៨​នាក់​។

​មាន​ការ​កត់សម្គាល់ថា អ៊ីរ៉ង់​បានប្រសិទ្ធនាម ជើងហោះហើររបស់គណៈប្រតិភូអ៊ីរ៉ង់ដែលដាក់ឈ្មោះតាមការវាយប្រហារដ៏សាហាវលើសាលារៀនសិស្ស​នោះ គឺ​​ ជើងហោះហើរ “Minab 168” ដែលសំដៅ​ដល់​​​​​ការស្លាប់​​ពី​ការ​បាញ់ប្រហារ​របស់សហរដ្ឋអាមេរិក​​និង​អ៊ីស្រាអែល​។​

យោ​ងតាម BBC ​ក្បួនយនហោះ​របស់គ​​ណៈប្រតិភូអ៊ីរ៉ង់ បានចេញផ្សាយនៅម៉ោង ០៦:១០ ព្រឹក​ថ្ងៃសៅរ៍​នេះ ខណៈគណៈប្រតិភូ​អាមេរិក​បាន​ទៅដល់​ប្រទេសប៉ាគីស្ថាន​តាំង​ពីថ្ងៃសុក្រ។

យោងតាមរដ្ឋាភិបាលអ៊ីរ៉ង់ គណៈប្រតិភូអ៊ីរ៉ង់ដែលបានមកដល់ប្រទេសប៉ាគីស្ថានមុននេះ បានហោះហើរសម្រាប់កិច្ចចរចាសន្តិភាពនៅលើជើងហោះហើរមួយដែលដាក់ឈ្មោះតាមសាលារៀនសិស្សស្រី​អ៊ីរ៉ង់ដែលត្រូវបានវាយប្រហារនៅថ្ងៃដំបូងនៃសង្គ្រាម។

ជើងហោះហើរ «Minab 168» គឺដើម្បី​ផ្តល​កិត្តិយសដល់មនុស្ស 168 នាក់ ដែលភាគច្រើនជាកុមារ ដែលមន្ត្រីអ៊ីរ៉ង់និយាយថា​ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលបានបំផ្លាញសាលាបឋមសិក្សាក្មេងស្រី Shajareh Tayyebeh ក្នុងទីក្រុង Minab ប្រទេសអ៊ីរ៉ង់។

របាយការណ៍ស៊ើបអង្កេត​កន្លង​មក​ដែលបាន​ផ្សាយ​ដោយ​​ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញថា អ្នកស៊ើបអង្កេតយោធាអាមេរិកជឿថា កងកម្លាំងអាមេរិកទំនងជាទទួលខុសត្រូវចំពោះការបាញ់ប្រហារសាលារៀនដោយអចេតនា។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Pete Hegseth ពីមុនបាននិយាយថា បញ្ហានេះកំពុងត្រូវបានស៊ើបអង្កេត។

បន្ទាប់ពីចុះចតនៅប្រទេសប៉ាគីស្ថានមុននេះ ប្រធានសភាអ៊ីរ៉ង់ Mohammad-Bagher Ghalibaf បានបង្ហោះរូបភាពមួយនៅលើ X ដែលបង្ហាញរូបថតកុមារបួននាក់ដែលដាក់នៅលើកៅអីនៅលើយន្តហោះ ដែលម្នាក់ៗស្ថិតនៅពីលើកាបូបស្ពាយរបស់កុមារ និងផ្កាមួយ។

យោង​ BBC ​លោក Ghalibaf និយាយនៅក្នុងការបង្ហោះរបស់គាត់ ថា​«ដៃគូរបស់ខ្ញុំនៅលើជើងហោះហើរនេះ»៕

រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម