ព័ត៌មានអន្ដរជាតិ
លោក ត្រាំ និង លោក ពូទីន បាត់បង់សម្ព័ន្ធមិត្តដ៏ទុកចិត្តពីអឺរ៉ុប គឺ ការចាញ់ឆ្នោតរបស់ លោក Orban
ប្រជាជនហុងគ្រីបានទាត់ចោលការសន្សា «កសាងអំណាចសេដ្ឋកិច្ចហុងគ្រី» របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលប្រឹងប្រែងជួយឃោសនារកសំឡេងគាំទ្រដល់ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលជាមិត្តជិតស្និទ្ធរបស់ លោក ត្រាំផង និងជាមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីនផងដែរ។

លោក Viktor Orban ដែលបានគ្រប់គ្រងប្រទេសហុងគ្រីអស់រយៈពេល ១៦ឆ្នាំ បានទទួលស្គាល់ការបរាជ័យ ក្រោយប្រជាប្រិយភាពរបស់ លោក Peter Magyar ដែលគាំទ្រអឺរ៉ុប ដែលបានឈ្នះសំឡេងភាគច្រើនលើសលប់នៅក្នុងការបោះឆ្នោត។
យោងតាម AFP ការចាញ់របស់លោក Orban បានដកហូតលោក Putin របស់រុស្ស៊ីពីការដឹងព័ត៌មានផ្ទៃក្នុងរបស់អ៊ីរ៉ុបដែលលោកពូទីន បានទទួលតាមរយៈការផ្តល់ព័ត៌មានពីសំណាក់សម្ព័ន្ធមិត្តរបស់លោក។
ក្នុងសារបែកធ្លាយចុងក្រោយក្នុងការសន្ទនារវាងរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ភាគីហុងគ្រីដោយរួមដៃជាមួយភាគីស្លូវ៉ាគី សន្យាធ្វើជាឧបសគ្គក្នុងរារាំង កញ្ចប់ថវិកាប្រមាណ៩០ពាន់លានអឺរ៉ូដល់ប្រទេសអ៊ុយក្រែន។
នៅមុនការបោះឆ្នោត និងចុងបញ្ចប់នៃយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍នៅចុងយុទ្ធនាការបោះឆ្នោតដ៏ជូរចត់ក្នុងប្រទេសហុងគ្រី ដោយមើលឃើញនូវការធ្លាក់ចុះប្រជាប្រិយភាពទៅភាគីប្រជែងរបស់ នាយករដ្ឋមន្ត្រី លោក Viktor Orban ទៅកាន់គូប្រជែងដែលគាំទ្រអឺរ៉ុប ដែលស្តែងឲ្យឃើញនៅក្នុងការស្ទង់មតិ។ នេះបើយោងតាមសារព័ត៌មាន france24.។
ក្នុងការអន្តរាគមន៍ពេលនោះដោយមានការបញ្ជូនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Robio ទៅផង លោកត្រាំ បានសន្យាថា នឹងនាំយក «អំណាចសេដ្ឋកិច្ច» របស់សហរដ្ឋអាមេរិកមកកាន់ប្រទេសហុងគ្រី ប្រសិនបើគណបក្សរបស់លោក Orban ទទួលបានជ័យជម្នះលើគូប្រជែងសំខាន់របស់គាត់ គឺលោក Peter Magyar ក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យ។
លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «យើងរំភើបក្នុងការវិនិយោគលើវិបុលភាពនាពេលអនាគត ដែលនឹងត្រូវបានបង្កើតឡើងដោយការដឹកនាំជាបន្តបន្ទាប់របស់លោក Orban»។
ប៉ុន្តែ នៅទីបំផុត យោងតាមលទ្ធផលផ្លូវការ បានឲ្យដឹងថា ជាមួយនឹងការរាប់សន្លឹកឆ្នោតចំនួន ៩៧,៣៥ ភាគរយ គណបក្សកណ្តាល-ស្តាំរបស់ លោក Peter Magyar បានទទួលបាន ១៣៨ អាសនៈក្នុងចំណោម ១៩៩ អាសនៈនៃសភា ដោយទទួលបានសំឡេងគាំទ្រ ៥៣,៦ ភាគរយ ខណៈដែលគណបក្សជាតិនិយមរបស់លោក Orban ទទួលបានត្រឹមតែ ៥៥ អាសនៈប៉ុណ្ណោះ ដោយទទួលបានសំឡេងគាំទ្រ ៣៧,៨ ភាគរយ។
លោក Orban ដែលបានដឹកនាំប្រទេសហុងគ្រីអស់រយៈពេល ១៦ ឆ្នាំ និងជិតស្និទ្ធនឹងលោកត្រាំ និងប្រធានាធិបតីរុស្ស៊ី លោកពូទីន ប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ជាពិសេសក្នុងការដែលព្យាយាមរារាំងលទ្ធភាពទទួលបានកញ្ចប់សាច់ប្រាក់ពីអឺរ៉ុបរបស់អ៊ុយក្រែន។
ដោយឡែក លោក Orban បានទទួលស្គាល់ការចាញ់ឆ្នោត និង បានហៅទូរស័ព្ទអបអរសាទរ លោក លោក Peter Magyar។ នេះបើយោងតាម Al Jazeera៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


