ព័ត៌មានជាតិ
រឿងព្រំដែន៖ ទោះយន្តការការទូតសង្ឃឹមត្រឹម១ភាគរយ ក៏សម្ដេច ហ៊ុន ម៉ាណែត ជ្រើសយកយន្តការនេះជាជាងការប្រយុទ្ធគ្នា
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសៅនេះ បានប្រកាសជាថ្មីពីការជ្រើសរើសយកយន្តការការទូតសម្រាប់ដំណោះស្រាយបញ្ហាជម្លោះព្រំដែនដ៏ចម្រូងចម្រាសជាមួយប្រទេសថៃ។ បើទោះយន្តការការទូតសង្ឃឹមត្រឹម១ភាគរយ ក៏សម្ដេចនាយករដ្ឋមន្ត្រីនៅតែជ្រើសយកការប្រើប្រាស់យន្តការដោយសន្តិវិធីនេះ ជាជាងការប្រយុទ្ធគ្នាដោយអាវុធ។

សម្ដេចធិបតី បាននិយាយថា «បើសិនយន្តការការទូត សល់តែ១ភាគរយ ដែលអាចដោះក៏ដោយ មិនទាន់បិទផ្លូវ ឬងាប់នោះទេ គឺខ្ញុំត្រូវតែព្យាយាមវាឱ្យអស់លទ្ធភាពសិន»។ ការថ្លែងរបស់សម្ដេចធិបតីបែបនេះ បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅឯខេត្តតាកែវ។
ការសម្រេចចិត្តបែបនេះ ពីព្រោះថាមិនចង់ឱ្យមានការបង្ហូរឈាមទៀតរវាងប្រជាជាតិទាំងពីរ កម្ពុជា និងថៃ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការដោះស្រាយដោយសន្តិវិធី គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវតែធ្វើក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយគ្រប់យន្តការ និងមធ្យោបាយទាំងអស់ដែលមិនបង្ហូរឈាម គឺជាអាទិភាពធំបំផុតក្នុងការដោះស្រាយបញ្ហា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែអះអាងពីការមិនបោះបង់ចោលឡើយនូវសិទ្ធិទាមទារទឹកដីស្របច្បាប់របស់កម្ពុជាមកវិញ ដែលថៃបានកាន់កាប់ដោយខុសច្បាប់ តាមរយៈសកម្មភាពឈ្លានពានដោយកម្លាំងយោធាថៃ។ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានង្ហាញក្ដីរំពឹងថា ថៃនឹងងាកមករកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការ និងកិច្ចព្រមព្រៀង សន្ធិសញ្ញា អនុសញ្ញា ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕
ដោយ៖ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


