ព័ត៌មានអន្ដរជាតិ
UN៖ ទោះមានបទឈប់បាញ់ ប៉ុន្តែអ៊ីស្រាអែលនៅតែវាយប្រហារប៉ាឡេស្ទីនរៀងរាល់ថ្ងៃ ដោយមិនញញើតដៃ
ប្រាំមួយខែ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសជាផ្លូវការរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លើកឡើងថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានៅតែស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តជារៀងរាល់ថ្ងៃ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk លើកឡើងថា៖ « វាពិបាកក្នុងការដោះស្រាយរឿងនេះជាមួយនឹងបទឈប់បាញ់។ អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៧០០នាក់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ ២០២៥ »។

មិនតែប៉ុណ្ណោះ មានប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ចំនួន ៣២នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៦។
ចំណែកជនរងគ្រោះរួមមានក្មេងស្រីសិស្សសាលាថ្នាក់ទី៣ ម្នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងថ្នាក់រៀនបណ្ដោះអាសន្នរបស់នាងនៅឯភាគខាងជើងតំបន់ហ្គាហ្សា និងអ្នកកាសែតរបស់ Al Jazeera លោក Mohamed Washah ក៏ត្រូវបានសម្លាប់ដោយការវាយប្រហារដ្រូនរបស់អ៊ីស្រាអែល មកលើរថយន្តរបស់គាត់ផងដែរ។
លោក Volker លើកឡើងថា៖ « ប្រជាជនប៉ាឡេស្ទីនគ្មានផែនការសម្រាប់ការរស់រានមានជីវិតទេ។ អ្វីដែលពួកគេធ្វើបាន ឬមិនបាន កន្លែងណាដែលពួកគេទៅឬមិនទៅ គឺគ្មានសុវត្ថិភាព ឬផ្តល់ការការពារដល់ពួកគេនោះទេ»។
លោក Turk បន្ថែមថា៖ « គំរូនៃការសម្លាប់ដែលឆ្លុះបញ្ចាំងពីភាពមិនអើពើជាបន្តបន្ទាប់ ចំពោះជីវិតប៉ាឡេស្ទីនអាចធ្វើទៅបានដោយភាពគ្មានទោសពៃរ៍យ៉ាងទូលំទូលាយ។ សហគមន៍អន្តរជាតិត្រូវតែធ្វើសកម្មភាពឱ្យមានអត្ថន័យបំផុត ហួសពីពាក្យសម្តីជាក់ស្តែង និងចាត់វិធានការបន្ទាន់លើទង្វើអ៊ីស្រាអែល»។
គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលហ្គាហ្សា មានអង្គការសហប្រជាជាតិនិងអ្នកជំនាញឯករាជ្យបានឱ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាង ៦១ ៧០០នាក់ ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ។ ក្រសួងកត់សម្គាល់ថា ប្រហែលពាក់កណ្តាលនៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


