ព័ត៌មានអន្ដរជាតិ
Netanyahu ប្តេជ្ញាបន្តវាយអ៊ីរ៉ង់ ហើយថែមឌឺដងទៅ ប្រធានាធិបតី តួកគី
ទោះអាមេរិក-អ៊ីរ៉ង់ ព្រមឈប់បាញ់គ្នា២សប្តាហ៍ ប៉ុន្តែកម្តៅនៃជម្លោះមជ្ឈិមបូព៌ាមិនព្រមថយចុះឡើយ ដោយឥឡូវនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្តេជ្ញាចិត្តថានឹងបន្តវាយប្រហារអ៊ីរ៉ង់ ហើយថែមទាំងបោះពាក្យសម្តីឌឺដងទៅកាន់ប្រធានាធិបតីតួកគី Recep Tayyip Erdogan ទៀតផង។

ក្នុងសារបង្ហោះលើបណ្តាញសង្គម X នាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ២០២៦ លោក Netanyahu សរសេរថា៖ «ប្រទេសអ៊ីស្រាអែល ក្រោមការដឹកនាំរបស់ខ្ញុំ គឺនឹងបន្តប្រយុទ្ធប្រឆាំងនឹងរបបភេរវកម្មរបស់អ៊ីរ៉ង់ និងក្រុមប្រូកស៊ីរបស់ពួកគេ មិនដូចលោក Erdogan ដែលកំពុងផ្តល់ទីជម្រកឲ្យពួកគេ និងកាប់សម្លាប់ពលរដ្ឋឃើដ របស់ខ្លួនឯងនោះឡើយ»។
សាររបស់លោក Netanyahu គឺជាការឆ្លើយតបទៅប្រធានាធិបតីតួកគី ដែលនិយាយថា អ៊ីស្រាអែលបន្តរារាំងឬធ្វើឲ្យរង្គោះរង្គើដល់រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានប្រធានាធិបតីក្នុងទីក្រុងអង់ការ៉ាកាលពីសប្តាហ៍មុន លោក Erdogan ថ្លែងថា សង្រ្គាមមជ្ឈិមបូព៌ា ដែលចាប់ផ្ដើមនៅថ្ងៃទី២៨ខែកុម្ភៈ នៅតែបន្តឆក់យកជីវិតមនុស្ស បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតក៏ដោយ។ អ៊ីស្រាអែល បានបង្អាក់ដល់គំនិតផ្ដួចផ្ដើមទាំងឡាយដែលរៀបចំឡើងដើម្បីបញ្ចប់ជម្លោះនេះ។

ប្រតិកម្មទៅនឹងរឿងនេះ លោក Burhanettin Duran ប្រធានផ្នែកទំនាក់ទំនងរបស់តួកគី បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «មនុស្សគ្រប់គ្នាដឹងថា លោក Netanyahu គ្មានតម្លៃសីលធម៌ និងភាពស្របច្បាប់ណាមួយដើម្បីមកបង្រៀននរណាម្នាក់ឡើយ។ Netanyahu ដែលជាអ្នករៀបចំផែនការប្រល័យពូជសាសន៍នៅហ្គាហ្សា និងបានវាយប្រហារប្រទេសចំនួន ៧ ក្នុងតំបន់ ហ៊ានមកកំណត់គោលដៅវាយប្រហារលើប្រធានាធិបតីរបស់យើង ដោយសារតែភាពអស់សង្ឃឹមរបស់លោកតែប៉ុណ្ណោះ»។
លោក Duran បន្តថា Netanyahu គឺជា ឧក្រិដ្ឋជនដែលមានដីកាចាប់ខ្លួនជាប់នឹងឈ្មោះ និងគ្មានមិត្តភក្តិនៅសេសសល់។ គោលនយោបាយរបស់ Netanyahu កំពុងទាញតំបន់ទាំងមូលឲ្យធ្លាក់ក្នុងអស្ថិរភាព និងជម្លោះ ដើម្បីតែជាមធ្យោបាយក្នុងការរក្សាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


