ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីចាប់កប៉ាល់ ២ គ្រឿង សង្ស័យថាបានផ្ទេរប្រេងម៉ាស៊ូតខុសច្បាប់ ៧០០ ០០០ លីត្រ
ទីភ្នាក់ងារអនុវត្តច្បាប់សមុទ្រម៉ាឡេស៊ី (MMEA) បាននិយាយថា ខ្លួនបានចាប់កប៉ាល់ដឹកប្រេង ២ គ្រឿង ដោយចោទប្រកាន់ថាបានផ្ទេរប្រេងម៉ាស៊ូតប្រហែល ៧០០ ០០០ លីត្រ ឱ្យគ្នាដឹកដោយខុសច្បាប់ ចេញពីរដ្ឋប៉េណាង កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការចាប់កប៉ាល់ទាំង២គ្រឿង ធ្វើឡើងខណៈម៉ាឡេស៊ីបង្កើនការបង្ក្រាបលើការគេចពន្ធប្រេងឥន្ធនៈ ចំពេលដែលកង្វះខាត និងការរំខាននៃការផ្គត់ផ្គង់ប្រេងបានកើនឡើងកាន់តែខ្លាំងទៅៗ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។
លោក Muhammad Suffi Mohd Ramli នាយក MMEA ប្រចាំរដ្ឋប៉េណាង បាននិយាយថា អាជ្ញាធរម៉ាឡេស៊ីបានត្រួតពិនិត្យមើល ក្រោយមានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីកប៉ាល់ទាំងនោះ ដែលចុះចតលើដែនទឹកក្បែរកោះ Bagan Ajam កាលពីថ្ងៃសៅរ៍។
បើតាមលោក Muhammad Suffi ការត្រួតពិនិត្យបានរកឃើញថា កប៉ាល់ទាំង ២ ស្ថិតនៅជាប់គ្នា ហើយសង្ស័យថាបានផ្ទេរប្រេងម៉ាសូតពីមួយទៅមួយដោយគ្មានការអនុញ្ញាត។ លោកគូសបញ្ជាក់ថា ការផ្ទេរប្រេងម៉ាស៊ូត Euro 5 នោះ មានប្រហែល ៧០០ ០០០ លីត្រ ខណៈចំនួនសរុបដែលរឹបអូសបានមានប្រហែល ៨០០ ០០០ លីត្រ ក្នុងតម្លៃប្រហែល ១,៣៧ លានដុល្លារ។
ជាមួយគ្នានោះ អាជ្ញាធរក៏បានចាប់ខ្លួនសមាជិកនាវិកចំនួន ២២ នាក់ផងដែរ ដែលមានជនជាតិម៉ាឡេស៊ី មីយ៉ាន់ម៉ា រុស្ស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ី។ យ៉ាងណាមិញ MMEA មិនបានបញ្ជាក់ពីប្រភពដើមនៃកប៉ាល់ដឹកប្រេង ប្រេងម៉ាស៊ូត ឬគោលដៅនៃប្រេងឥន្ធនៈនោះទេ។
គួរគូសបញ្ជាក់ថា ដែនទឹកម៉ាឡេស៊ីត្រូវបានគេដឹងថាជាកន្លែងល្បីខាងផ្ទេរប្រេងខុសច្បាប់ពីកប៉ាល់មួយទៅកប៉ាល់មួយទៀត។ អាជ្ញាធរម៉ាឡេស៊ីបាននិយាយកាលពីខែកក្កដា ឆ្នាំមុនថា ពួកគេនឹងអនុវត្តច្បាប់ពាក់ព័ន្ធដោយមានភាពតឹងរ៉ឹងជាងមុន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


