Connect with us

សន្តិសុខសង្គម

Update៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុកសម្ភារៈគ្រឿងសំណង់ សមត្ថកិច្ចជំនាញប្រើពេលជាង៣ម៉ោងឡានទឹកជាង ៧០ឡានទើបគ្រប់គ្រងបានទាំងស្រុង

បានផុស

នៅ

រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងបានលេបត្របាក់ ឃ្លាំងស្តុកសម្ភារៈ រួមម៉ូតូ ១គ្រឿង រថយន្ត ០១គ្រឿង  អស់ស្ទើរទាំងស្រុង តែសំណាងមិនមានមនុស្សរងរបួសនោះឡើយ។ គួររំលឹកថាអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង០៦នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ៧២ប៉េ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីនគរបាលនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋមានករណីអគ្គិភ័យ រថយន្តពន្លត់ បានចេញគ្រប់គោលដៅទូទាំង ១៤ខណ្ឌ ដើម្បីជួយសង្គ្រោះអោយទាន់ពេលវេលា ជៀសវាងបង្កគ្រោះថ្នាក់កាន់តែខ្លាំង។ ប្រភពពីពលរដ្ឋបានលើកថា គេបានឮសម្លេងផ្ទុះ ប៉ុន្តែមិនដឹងថា ផ្ទុះអ្វីនោះទេ ដោយសង្ស័យឆ្លងចរន្តអគ្គិសនី ទើបបង្កើតជាអគ្គិភ័យយ៉ាងសន្ធសន្ធៅបែបនេះ។

ជាក់ស្តែងក្នុងពេលប្រតិបត្តិការណ៍ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៨គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹក អស់៦៣ឡាន ស្មើរនឹង២៥២ម៉ែត្រគូប , រថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៦គ្រឿង ប្រើប្រាស់ ទឹកអស់០២ឡាន ស្មើរនឹង២០ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹក អស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។ ហើយក្នុងនោះបង្កអោយ ឆេះឃ្លាំងថ្មប្រក់ស័ង្កសី ចំនួន០១ឃ្លាំង, រថយន្តចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង រួមទាំងសម្ភារៈអស់ទាំងស្រុង និងឆេះរោលជញ្ជាំងផ្ទះថ្មចំនួន០២ខ្នង។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកមូលហេតុ ដែលបង្កអោយកើតមានអគ្គិភ័យ ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម