Connect with us

ព័ត៌មានជាតិ

ស្តូប​និគមជន​បុរី​អូរស្វាយ មាន​ប្រវត្តិ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​នាំ​ពលរដ្ឋ​មក​ពី​ស្រុក​ក្រោម​បង្កើត​មូលដ្ឋាន​រស់នៅ​ដើម្បី​ការពារ​ទឹកដី

បានផុស

នៅ

លោក ភោគ សុវិសិដ្ឋ អភិបាលរង​ស្រុក​បុរីអូរស្វាយសែនជ័យ​ ខេត្ត​ស្ទឹងត្រែង​បាន​រៀបរាប់​ពី​ប្រវត្តិ និង​ការ​កកើត​ស្រុក​បុរី​អូរស្វាយ​ ដែល​ពី​មុន​មក​តំបន់​នេះ​មិនទាន់​ត្រូវ​បាន​បង្កើត​ជា​ស្រុក​នោះ​ទេដោយ​គេ​ហៅថា “និគមជន​បុរី​អូរស្វាយ”។

ពាក់ព័ន្ធ​ប្រវត្តិ​តំបន់​នេះ លោក ភោគ សុវិសិដ្ឋ បាន​បញ្ជាក់​ថា ព្រះករុណា​ព្រះបរមរតន​កោដ្ឋ​ព្រះបាទ​នរោត្តម សីហនុ កាលជំនាន់ព្រះអង្គដឹកនាំប្រទេស​​បាន​នាំ​យក​ប្រជាពលរដ្ឋ​ពី​ស្រុក​ក្រោម​​ ឲ្យ​មក​រស់នៅ​តាម​បណ្តោយ​ព្រំដែន​​ក្នុងគោលបំណង​ដើម្បី​ការពារ​ទឹកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភោគ សុវិសិដ្ឋ អភិបាលរង​ស្រុក​បុរីអូរស្វាយសែនជ័យ

«ព្រះអង្គ​បាន​យក​ព្រះទ័យទុកដាក់យ៉ាងខ្លាំងដោយ​បានសាងសង់ផ្ទះ ចែកដីភូមិ ដីកសិកម្ម ព្រម​ទាំង​ផ្តល់​ពូជស្រូវ និង​ពូជ​បន្លែផ្សេងៗ​ជូន​ប្រជាពលរដ្ឋសម្រាប់ធ្វើការដាំដុះ»។

បន្ថែមពីនេះ លោក​អភិបាល​រង​ស្រុកបាន​បង្ហាញពី​សំណង់ប្រវត្តិសាស្រ្ត​​ស្ដូប​អនុស្សាវរីយ៍នៅ​ទឹកដី​ស្រុក​បុរីអូស្វាយជាប់ព្រំដែន​​ឡាវ។

លោកថា សំណង់នេះសាងសង់​ឡើង​​​នៅ​ឆ្នាំ ១៩៦៦ ​ស្ថិត​នៅ​ក្នុង​ផែនការ ៥ ឆ្នាំ (១៩៦៤-១៩៦៨) ​ក្រោម​ស្នាព្រះហស្តព្រះករុណា​ព្រះបរមរតន​កោដ្ឋ​ព្រះបាទ​នរោត្តម សីហនុ

នៅ​ឆ្នាំ ២០២៣ ព្រះ​បរម​រាជវាំង​បាន​ធ្វើការ​ជួសជុលនិង​កែ​លម្អ​ស្ដូប​នេះ​ឡើងវិញ ខណៈ​ពីមុនស្ដូប​មាន​សភាព​បាក់បែក​ខ្លះ ដោយ​មានការ​ជួសជុលខឿន ​លាប​ថ្នាំ ​បន្ថែមការ​រៀបចំសួនច្បារយ៉ាង​ស្រស់ស្អាត​។

ខណៈ​បច្ចុប្បន្ន​ទីតាំង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋបាល​ស្រុក​បុរីអូរស្វាយ​សែនជ័យ បើតាមលោកអភិបាល​រងស្រុក តំបន់ប្រវត្តិសាស្រ្ត​នេះបាន​ក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែល​តែង​តែ​មក​លេងកម្សាន្តជាហូរហែ​។ សកម្មភាព​ទេសចរ​មក​កម្សាន្ត​មាន​ដូច​ជា ការ​ទស្សនាស្ដូបអនុស្សាវរីយ៍ ជិះទូក​តាម​ដង​ទន្លេមើលព្រៃលិចទឹក បោះតង់​តាម​ឆ្នេរខ្សាច់​និង​តាម​កោះ ព្រមទាំងការស្ទូចត្រី​ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម