Connect with us

ព័ត៌មានជាតិ

ពលករ​ និង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​រៀប​ចំ​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យ៉ាង​សប្បាយ​រីក​រាយ​ចំនួន​១៣ទីតាំង​​មាន​អ្នកចូលរួមជាង៨ពាន់នាក់

បានផុស

នៅ

ពលករ ​សហគមន៍ខ្មែរ ​និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ប្រមាណ​៨ពាន់​នាក់​ បាន​រៀប​ចំ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ចំនួន​១៣​ទីតាំង​ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​៨ពាន់​នាក់​យ៉ាង​សប្បាយ​រីករាយ ​និង​អធិកអធម​។​

ពិធី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ដែល​ធ្វើ​ឡើង​យ៉ាង​អឹកអធឹក​ដូច្នេះ​ មាន​ការ​ចូល​រួម​សហការ​រវាង​បង​ប្អូនពលករ ​និង​សហគមន៍​ខ្មែរ ​និង​ក្រុមការងារ ​នៃ​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ស្ថានឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ និង​ក្រុមការងារ​យុវជន​នៅ​ទ្វីប​អាស៊ីខាង​កើត និងអាគ្នេយ៍ ( ESEA)លើ​១៣ទីតាំង​​ក្នុង​នោះរួមមាន​ខេត្ត​អ៊ិបារ៉ាគិ ខេត្តហ្វូគូអូកា និង​សួនU​eno​ទីក្រុង​តូក្យូ​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​បងប្អូនពលករ​ សហគមន៍ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ​និង​ក្រុម​ការងា​ររួម​គ្នា​ប្រារព្ឋ​នាពេ​លនេះ ​ជាវេទិកា​សំខាន់​ដែល​បង្ហាញ​ពី​សាមគ្គីភាព​ជា​ធ្លុង​មួយ​របស់​ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងបង្ហាញ​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ដ៏​សម្បូរបែប ​និង​ផូរផង់​នៅ​លើ​ឆាក​អន្តរជាតិ​ បើ​​ទោះ​បី​ជា​ស្ថិត​នៅ​ឯ​នាយ​សមុទ្រ​ក៏​ដោយ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម