ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យផ្ដល់ស័ង្កសីដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកថ្មពួក
ស័ង្កសីជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ត្រូវបានផ្ដល់ជូនដល់ប្រជាពលរដ្ឋចំនួន៩ភូមិ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដែលស័ង្កសីនេះត្រូវបាននាំយកដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

ជាមួយនឹងផ្ដល់ឱ្យស័ង្កសី លោក អ៊ុំ រាត្រី ក៏បានដឹកនាំកងកម្លាំង ដើម្បីជួយរុះរើ និងរៀបចំជួសជុសផ្ទះជូនពលរដ្ឋឡើងវិញផងដែរ។ តាមរបាយការណ៍ ក្នុងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ គឺមានផ្ទះពលរដ្ឋប្រមាណជាង៤០០ខ្នង ត្រូវរងផលប៉ះពាល់។

លោក អ៊ុំ រាត្រី បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលបណ្ដាលឱ្យផ្ទះសំបែងរបស់ពលរដ្ឋរងគ្រោះ។ លោកអភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ក្នុងករណីមានមេឃរកកល់ចង់ភ្លៀង មានផ្គរ រន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវទៅរកកន្លែងមានសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុណាមួយ។

បើតាមការបញ្ជាក់ពីវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក ដោយយោងតាមរបាយការណ៍បឋម កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានករណីខ្យល់កន្ត្រាក់ បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំគោករមៀតសរុបចំនួន៩ភូមិ រួមមានភូមិគោកព្រេចចំនួន១៧៣ខ្នង ភូមិតាឡីចំនួន៧២ខ្នង ភូមិស្ពានចំនួន៤៤ខ្នង ភូមិគោករមៀតចំនួន១១២ខ្នង ភូមិសិរីការចំនួន១៥ខ្នង ភូមិប្រាំមីនាចំនួន៥ខ្នង ភូមិថ្មីចំនួន៣ខ្នង ភូមិស្ដៅ ចំនួន១៣ខ្នង និងភូមិវល្លិ៍ប្រេង៤ខ្នង សរុបទាំង៩ភូមិ មានចំនួន៤៤១ខ្នងផ្ទះ៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


