កូវីដ-១៩
ថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនកំណត់ត្រា ២ថ្ងៃជាប់គ្នា
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធនេះ បានរាយការណ៍ មានការឆ្លងចំនួន២,០១២ករណី និងអ្នកស្លាប់ចំនួន១៥នាក់ ពីរថ្ងៃជាប់គ្នា។

អ្នកស្លាប់ថ្មីរួមមាន ៩នាក់នៅបាងកក, ២នាក់នៅឈៀងម៉ៃ, ២នាក់នៅសាមុតប្រាកាន, ម្នាក់នៅឈុនបុរី និងម្នាក់នៅរ៉ាណង។
អាយុរបស់អ្នកស្លាប់គឺចន្លោះពី៣៥ដល់៨៨ឆ្នាំ ហើយពួកគេទាំងអស់សុទ្ធតែមានជំងឺរ៉ាំរ៉ៃ។
ស្របពេលជាមួយគ្នានោះ ក្នុងចំណោមករណីថ្មីទាំង២,០១២ករណី គឺមានចំនួន៨៣០ករណីនៅក្នុងទីក្រុងបាងកក បន្ទាប់មក១០៨ករណីនៅឈុនបុរី និង១៦១ករណីនៅសាមុតប្រាកាន។

ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន ៨៥១នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ៦១,៦៩៩ករណី ស្លាប់១៧៨នាក់ និងជាសះស្បើយ ៣៤,៤០២នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ បំបែកកំណត់ត្រា មានអ្នកស្លាប់ច្រើនបំផុតដោយសារកូវីដ និងឆ្លងថ្មី ២,១៧៩ករណី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


