កីឡា
Kwame ល្បីដល់សារព័ត៌មានអាហ្វ្រិក ក្រោយបង្ហាញថ្វីជើងស៊ុតជាប់ជា Top Scorers ក្នុងលីគ និង AFC3
ខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah ត្រូវបានសារព័ត៌មានអាហ្វ្រិកចាប់អារម្មណ៍ និងចុះផ្សាយអំពីរូបគេព្រោងព្រាត បន្ទាប់ពីកីឡាករបង្ហាញថ្វីជើងស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ រហូតជាប់ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេទាំងនៅក្នុងលីគកំពូល កម្ពុជា (Cambodian Premier League) និងពាន AFC Challenge League។

បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា វ័យ ២៥ ឆ្នាំ កំពុងក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ដ៏ឆ្នើមម្នាក់របស់ក្រុម ព្រះខ័នរាជស្វាយរៀង ដោយរដូវកាលដំបូងនេះរូបគេលេងបាន ៣៧ ប្រកួត រកបាន ៣២ គ្រាប់ និង ១០ បញ្ជូន (assists)។ អ្វីដែលកាន់តែពិសេស គឺ Kwame ពេលនេះកំពុងឈរជា Top Scorers នៅលីគកំពូល កម្ពុជា ដោយរកបាន ២០ គ្រាប់ វ៉ាដាច់អ្នកឈរលេខ ២ កីឡាករ Kurita Mark Adjei របស់ អង្គរថាយហ្គើរ ដែលរកបាន ១៨ គ្រាប់។
ចំណែកពាន ACGL វិញ កីឡាករក៏កំពុងឈរជា Top Scorers ផងដែរ ដោយរកបាន ៨ គ្រាប់ វ៉ាអ្នកឈរលេខ ២ កីឡាករ Moses Dyer ដែលមាន ២ គ្រាប់ បន្ទាប់ពីបន្ថែម ២ គ្រាប់ទៀត នៅក្នុងជ័យជម្នះ ដែលព្រះខ័នរាជស្វាយរៀង យកឈ្នះលើក្រុម Manila Digger ៣-០ ក្នុងជើងទី ២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ACGL។ តាមរយៈជ័យជម្នះនេះ ធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន ACGL រដូវកាល ២០២៥-២០២៦ ជាផ្លូវការ។

ក្រោយការបង្ហាញថ្វីជើងស៊ុតយ៉ាងអស្ចារ្យបែបនេះ បានធ្វើឱ្យអ្នកសារព័ត៌មានក្នុងតំបន់ អាហ្វ្រិក ជាច្រើន ចាប់អារម្មណ៍លើអតីតខ្សែប្រយុទ្ធក្រុម Kerala Blasters នៃលីគកំពូល ឥណ្ឌា រូបនេះ។ ជាមួយគ្នានេះ ថែមទាំងមានសារព័ត៌មានមួយចំនួន ទទូចឱ្យជម្រើសជាតិ ហ្គាណា តាមដានគេ ដើម្បីកោះហៅចូលជម្រើសជាតិ ហ្គាណា ទៅលើនៅ World Cup 2026 ទៀតផង។
អ្នកសារព័ត៌មានលោក Micky Jnr បានបង្ហោះនៅលើទំព័រ Facebook ដែលមានអ្នកតាមដាន ៧០៥ K និង Instagram ដែលមានអ្នកតាមដានជាង ៣០ K ដូច្នេះ ថា៖ «៣៧ ប្រកួត រកបាន ៣១ គ្រាប់ និង ១០ បញ្ជូន។ Kwame Peprah កំពុងលេងបានល្អខ្លាំងនៅកម្ពុជា។ ហើយគាត់មានអាយុទើបតែ ២៥ ឆ្នាំប៉ុណ្ណោះ… វ័យកំពូលកំពុងតែមកដល់។ តើក្រុមជម្រើសជាតិហ្គាណាគួរតែយកគាត់ទៅលេងពានរង្វាន់ World Cup ទេ? សូមឆ្លើយដោយស្មោះត្រង់»។

ចំណែកសារព័ត៌មាន Pan Africa វិញ បានសរសេរពី Kwame Peprah ដោយដាក់ចំណងជើង ថា៖ «ពានរង្វាន់ AFC Challenge League៖ Kwame Peprah រកបាន ២ គ្រាប់ ជួយឲ្យព្រះខ័នរាជស្វាយរៀង ឡើងដល់វគ្គផ្តាច់ព្រ័ត្រ»។

ទន្ទឹមនឹងនេះ ក៏មានសារព័ត៌មានផ្សេងៗទៀតដែរ ធ្លាប់ចុះផ្សាយពី Kwame។ កាលពីខែ មីនា ឆ្នាំ ២០២៦ សារព័ត៌មាន ហ្គាណា Ghana Soccer Net បានចុះផ្សាយដោយដាក់ចំណងជើង ថា៖ «ខ្សែប្រយុទ្ធជនជាតិហ្គាណា Kwame Peprah កំពុងនាំមុខក្នុងការរកគ្រាប់បាល់ច្រើនជាងគេនៅកម្ពុជា»។ ក្រៅពីនេះ នៅមានសារព័ត៌មានជាច្រើនទៀត ដែលធ្លាប់ចុះផ្សាយពី Kwame ពាក់ព័ន្ធនឹងការស៊ុតបញ្ចូលទីជាច្រើនឱ្យ ព្រះខ័នរាជស្វាយរៀង៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


