Connect with us

សន្តិសុខសង្គម

សន្តិសុខសុវត្ថិភាពអំឡុងបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦ នៅខេត្តតាកែវមានភាពល្អប្រសើរ

បានផុស

នៅ

តាមការអះអាងរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅទូទាំងខេត្ត មានភាពល្អប្រសើរជាងឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្ត កម្លាំងសមត្ថកិច្ចបានដាក់ពង្រាយយ៉ាងតឹងរ៉ឹង តាមគោលដៅសំខាន់ៗ ទាំងតំបន់ទេសចរណ៍ ទីប្រជុំជន និងតាមបណ្តាផ្លូវសំខាន់ៗ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តក្នុងឱកាសនេះ។

ជាលទ្ធផល ការគ្រប់គ្រងស្ថានការណ៍ទូទៅមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនមានករណីបទល្មើស ឬបញ្ហាសន្តិសុខធ្ងន់ធ្ងរ ណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ បញ្ហាតូចតាចមួយចំនួន ត្រូវបានដោះស្រាយទាន់ពេលវេលា ដោយមិនបង្កឲ្យមានការរំខានដល់សាធារណៈឡើយ។

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានចូលរួមគោរពច្បាប់ និងសហការជាមួយសមត្ថកិច្ច ធ្វើឲ្យបរិយាកាសនៃពិធីបុណ្យប្រពៃណីជាតិខ្មែរ ឆ្នាំនេះ ប្រព្រឹត្តទៅដោយសុខសាន្ត សប្បាយរីករាយ និងមានសុវត្ថិភាព៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម