Connect with us

ព័ត៌មានជាតិ

កម្លាំងយោធាខេត្តកំពង់ធំបន្តពង្រឹងវិធានការការពារតំបន់ព្រៃឡង់ ដោយព្រមានចាត់វិធានការច្បាប់ចំពោះជនកាប់បំផ្លាញព្រៃ

បានផុស

នៅ

កម្លាំងយោធាខេត្តកំពង់ធំ ក្រោមការយន្តការ​គណៈកម្មការ​ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ បានបន្តសកម្មភាពចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រឃុំដងកាំបិត ស្រុកសណ្ដាន់។ ការចុះពិនិត្យនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ​ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាវិធានការការពារពីការកាប់បំផ្លាញព្រៃឈើដោយក្រុមបុគ្គលខិលខូច ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ទៅកាន់កម្លាំងយោធាខេត្ត និង​កង​កម្លាំង​ចម្រុះ​ពាក់ព័ន្ធទាំង​អស់ ពីបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ​ ព្រមទាំងការណែនាំដោយផ្ទាល់ពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយត្រូវយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារធនធានធម្មជាតិ ឱ្យបានគង់វង្សតជំនាន់សម្រាប់កូនចៅក្រោយៗទៀត។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានសង្កត់ធ្ងន់ដល់កងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ត្រូវសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង ក្នុងការកាប់បំផ្លាញព្រៃឡង់ ដែលជាដែនជម្រកសត្វព្រៃ និងជាតំបន់ដែលត្រូវអភិរក្សឱ្យបានជាដាច់ខាត ដើម្បីយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

ឧត្តមសេនីយ៍ទោ ក៏បានអរគុណដល់កងកម្លាំងចម្រុះទាំងអស់ ដែលមានកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងមន្ត្រីឧទ្យានុរក្សបរិស្ថានខេត្តកំពង់ធំ ដែលកន្លងមកបានរួមសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានយ៉ាងល្អប្រសើរ ដោយគ្មានការកាប់ទន្ទ្រានជាថ្មីទៀតឡើយ​។

តាមការបញ្ជាក់របស់ឧត្តមសេនីយ៍រូបនេះ ផ្ទៃដីព្រៃឈើ ដែលជនល្មេីស​បានលួចកាប់ទន្ទ្រាននាបណ្ដាឆ្នាំកន្លងទៅ ត្រូវបានរឹបអូស ​និង​ដកហូតមកធ្វើជាសម្បត្តិរដ្ឋឡើង​វិញ​ ដែលបច្ចុប្បន្ន​នេះ ដីទាំងនោះបានដុះលូតលាស់ព្រៃឈើធម្មជាតិឡើងវិញបានយ៉ាងឆាប់រហ័សផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម