ព័ត៌មានជាតិ
រយៈពេល៣ខែ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ជូនជនសង្ស័យ៦នាក់ពាក់ព័ន្ធបទល្មើសធនធានធម្មជាតិទៅតុលាការ
ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២៦ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានកសាងសំណុំរឿងពាក់ព័ន្ធបទល្មើសធនធានធម្មជាតិចំនួន ១៨ ករណី ក្នុងនោះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យចំនួន ៦ នាក់ទៅតុលាការ និងដកហូតវត្ថុតាងជាច្រើន។

លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់ថា នៅថ្ងៃទី ២៥ ខែមីនា សមត្ថកិច្ចនៅតែបន្តរឹតបន្តឹងការអនុវត្តច្បាប់ក្រមបរិស្ថាន ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនថានៅក្នុងបរិបទណាក៏ដោយ។ លោកបានបន្ថែមថា ក្នុងរយៈពេល ៣ ខែនេះ សមត្ថកិច្ចជំនាញបានបង្ក្រាបបទល្មើសចំនួន ១៨ ករណី ដោយបញ្ជូនជនសង្ស័យ ៦ នាក់ (ក្នុងនោះស្រី ១ នាក់) ទៅតុលាការ ខណៈដែលកំពុងបន្តស្រាវជ្រាវរកជនពាក់ព័ន្ធបន្ថែមទៀត។ ក្នុងចំណោមករណីទាំងនេះ មានការចុះអនុវត្តដីការស៊ើបសួរចំនួន ៥ ករណី ការចូលបំភ្លឺនៅសាលាដំបូងខេត្តចំនួន ៣ ករណី និងការចូលរួមសវនាការចំនួន ១៤ ករណី។

លោកបានបន្តថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានដកហូតវត្ថុតាងជាច្រើនរួមមាន រថយន្ត ០២គ្រឿង ម៉ូតូ ៣៩គ្រឿង រណាយន្ត ៣៩គ្រឿង អាវុធ AK បាញ់គ្រាប់ពិតចំនួន ០៣ដើម អាវុធកែច្នៃ ០៣ដើម គ្រាប់ AK ០៦គ្រាប់ និងគ្រាប់បាដាង ៥០គ្រាប់។
បន្ថែមពីនេះ ក៏មានឧបករណ៍ឆក់ត្រី ១៦គ្រឿង អាគុយ ០៦គ្រឿង ម៉ាស៊ីនម៉ាស៊ូត ១០គ្រឿង ម៉ាស៊ីនសាំង ០៨គ្រឿង ម៉ាស៊ីនបូមទឹក ០៧គ្រឿង ម៉ាស៊ីនកាត់ស្មៅ ០៦គ្រឿង ក្បាលបូមទឹក ០៨គ្រឿង ក្បាលបូមដី ០២គ្រឿង តាបជ្រៀកឈើ ០១គ្រឿង។ ជាមួយគ្នានេះ ក៏បានដកហូតឈើអារប្រភេទលេខ១ និងឈើមូលចម្រុះ (ស្រឡៅ សុក្រម) សរុបចំនួន ៥២១សន្លឹក/កំណាត់/ដើម មានមាឌ ២២ម៉ែត្រគូប ១០១ (២២.១០១ ម៉ែត្រគូប)។

បន្ថែមទៀត ក្រុមការងារនៃមន្ទីរបរិស្ថាន ក៏បានដោះលែងសត្វព្រៃឲ្យត្រឡប់ទៅរស់នៅក្នុងបរិស្ថានធម្មជាតិវិញចំនួន ០៨ក្បាល រួមមាន សត្វស្វាក្តាម អន្សង ត្រដក់ ទទាល និងមាន់ទឹក។ ក្រៅពីនេះ ក្រុមការងារបានដកហូតអន្ទាក់ខ្សែពួរ និងខ្សែកាប ចំនួន ១៦៩៩ខ្សែ ដកហូតថាសរ៉ែងមាស ១១ឆាង និងបំផ្លាញចោល ០៥ឆាង។ ជាមួយគ្នានេះ ក៏បានរុះរើរោងខុសច្បាប់ ១៦រោង រុះរើទរចាប់មាស ១៤៧ទរ និងរុះរើឡធ្យូង ១២ឡ។

ទន្ទឹមនឹងការបង្ក្រាបនេះ លោក ឌិន ប៊ុនធឿន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឲ្យបញ្ឈប់រាល់សកម្មភាពរុករាន ទន្ទ្រាន និងដឹកជញ្ជូនធនធានធម្មជាតិខុសច្បាប់គ្រប់ប្រភេទ ដែលអាចប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


