Connect with us

ព័ត៌មានជាតិ

បាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ

បានផុស

នៅ

នារដូវប្រាំងនេះ ទឹកទន្លេបាសាក់ ចាប់ផ្តើមស្រក ច្រាំងទន្លេក៏បាក់ ហើយនាំយកទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅព្រឹកថ្ងៃទី ២៨ ខែមេសានេះ លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី ២ បានដឹកនាំក្រុមការងារជំនាញ ចុះទៅពិនិត្យដល់ទីតាំងដែលបាក់ស្រុតប្រព័ន្ធលូ ស្ថិតនៅភូមិដើមចាន់ ១ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅពេលទៅដល់ទីតាំងកើតហេតុ លោក យ៉ិន វុធ បានបញ្ជាក់ថា ពិតជាមានការបាក់ច្រាំងទន្លេបាសាក់រហូតបាក់ស្រុតប្រព័ន្ធលូជាច្រើនម៉ែត្រ ពិតប្រាកដមែន។ ក្នុងនោះ លោកចៅសង្កាត់ បានឲ្យជំនាញរៀបចំដាក់ប្រព័ន្ធលូថ្មីសម្រាប់បង្ហូរទឹកចេញពីផ្ទះពលរដ្ឋចូលទៅលូធំដើម្បីថែរក្សាបរិស្ថាន។

ជាមួយនេះ លោកចៅសង្កាត់ ក៏បានណែនាំដល់ប្រជាពលរដ្ឋ សូមកុំឲ្យកូនចៅទៅលេងមាត់ច្រាំងទន្លេដែលកំពុងបាក់ស្រុតជាដាច់ខាត ដោយសារងាយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម