ព័ត៌មានអន្ដរជាតិ
លិខិតឆ្លងដែនអាមេរិកស៊េរីថ្មី មានរូបលោក ដូណាល់ ត្រាំ
រដ្ឋបាលសេតវិមាន បានបញ្ជាក់ជាផ្លូវការថា សហរដ្ឋអាមេរិកនឹងបញ្ចេញលិខិតឆ្លងដែនប្រភេទពិសេសថ្មី ដែលមានរូបថតលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីអបអរសាទរខួប ២៥០ឆ្នាំ នៃការប្រកាសឯករាជ្យ នាខែកក្កដាខាងមុខ។ នេះបើតាមការផ្សាយរបស់ BBC នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

យោងតាមរូបភាពគំរូ ដែលចេញដោយក្រសួងការបរទេសអាមេរិក នៅក្នុងលិខិតឆ្លងដែនថ្មីនេះ គេឃើញមាន រូបភាពលោក ត្រាំ ព័ទ្ធជុំវិញដោយខ្លឹមសារនៃសេចក្តីប្រកាសឯករាជ្យ និងទង់ជាតិអាមេរិក ព្រមទាំងមានហត្ថលេខារបស់លោក ជាពណ៌មាសយ៉ាងស្រស់ស្អាតទៀតផង។ មន្ត្រីរដ្ឋបាលអាមេរិក បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋអាមេរិកគ្រប់រូបអាចដាក់ពាក្យស្នើសុំលិខិតឆ្លងដែនស៊េរីថ្មីនេះបាន ប៉ុន្តែវាមានចំនួនកំណត់ ហើយអាចរកបានតែនៅភ្នាក់ងារលិខិតឆ្លងដែន ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីតែប៉ុណ្ណោះ។
អ្នកនាំពាក្យសេតវិមាន បានលើកឡើងថា ការរចនាលិខិតឆ្លងដែនបែបស្នេហាជាតិថ្មីនេះ គឺជាវិធីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រជាជនអាមេរិក ក្នុងការចូលរួមអបអរសាទរខួបកំណើតដ៏ធំរបស់ប្រទេស។ បន្ថែមពីលើលិខិតឆ្លងដែននេះ ក៏មានកម្មវិធីធំៗជាច្រើនទៀតដូចជា ការប្រកួតកីឡា ការតាំងពិព័រណ៍ថ្នាក់ជាតិ និងការប្រណាំងឡាន ដើម្បីបង្ហាញពីស្មារតីស្នេហាជាតិ និងមោទនភាពជាតិនៅក្នុងឱកាសប្រវត្តិសាស្ត្រនេះ។
ក្រៅពីលិខិតឆ្លងដែន លោកប្រធានាធិបតី ត្រាំ ក៏កំពុងបន្សល់ទុកនូវនិមិត្តសញ្ញាផ្ទាល់ខ្លួនយ៉ាងច្រើននៅលើកម្មវិធីរដ្ឋ និងអគារសាធារណៈនានា។ ថ្មីៗនេះ រោងពុម្ពប្រាក់អាមេរិក បានប្រកាសគម្រោងផលិតកាក់មាស ដែលមានរូបលោក ត្រាំ ហើយលោកក៏នឹងក្លាយជាប្រធានាធិបតីកាន់អំណាចដំបូងគេ ដែលមានហត្ថលេខាលើក្រដាសប្រាក់អាមេរិកផងដែរ។ លើសពីនេះ មជ្ឈមណ្ឌលសិល្បៈ Kennedy Center ក៏ត្រូវបានប្តូរឈ្មោះទៅជាមជ្ឈមណ្ឌល «Trump-Kennedy Center» ដែលបង្កឲ្យមានការរិះគន់ពីគ្រួសារអតីតប្រធានាធិបតី Kennedy។ ទន្ទឹមនឹងនោះ ក៏មានគម្រោងសាងសង់ «ខ្លោងទ្វារជ័យជម្នះ» កម្ពស់ ៧៦ម៉ែត្រ ដែលមានឈ្មោះថា «Arc de Trump» នៅកណ្តាលទីក្រុងវ៉ាស៊ីនតោនឌីស៊ីទៀតផង។
សូម្បីតែសេតវិមានផ្ទាល់ ក៏ត្រូវបានលោក ត្រាំ កែប្រែរូបរាងយ៉ាងខ្លាំង ដោយលោកបានវាយកម្ទេចអគារផ្នែកខាងកើត (East Wing) ដើម្បីសាងសង់សាលរាំដ៏ធំមួយវិញ។ សកម្មភាពនេះ បានធ្វើឲ្យសេតវិមានប្រឈមនឹងការប្តឹងផ្តល់ពីអង្គការអភិរក្សប្រវត្តិសាស្ត្រជាតិ ដោយសារតែការសាងសង់នេះ បានចាប់ផ្តើមមុនពេលដាក់គម្រោងសុំច្បាប់ជាផ្លូវការ។ តាមរយៈសកម្មភាពទាំងអស់នេះ គេឃើញថា អតីតកាល និងបច្ចុប្បន្នកាលរបស់អាមេរិក កំពុងត្រូវបានរៀបចំសាជាថ្មីក្រោមរូបភាព និងឈ្មោះរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


