Connect with us

កីឡា

កីឡាករ Abdelfattah ជាអាវុធគ្រោះថ្នាក់របស់ Kuwait SC បានទាំងក្រឡុក បញ្ជូន និងស៊ុត

បានផុស

នៅ

ខ្សែបម្រើប្រយុទ្ធម្ចាស់អាវលេខ ១០ Amr Abdelfattah ត្រូវបានកំណត់មុខសញ្ញាជាកីឡាករដ៏គ្រោះថ្នាក់របស់ក្រុម Kuwait SC ដែលត្រៀមជួបជាមួយក្រុម ព្រះខ័នរាជស្វាយរៀង ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League នៅទឹកដី គុយវ៉ែត នាថ្ងៃ ពុធ ទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Kuwait SC មានសមាសភាពកីឡាករបរទេសដូចនឹងក្រុម ព្រះខ័នរាជស្វាយរៀង ដែរ ពោលគឺចំនួន ៨ នាក់ស្មើគ្នា។ ក្រុមមកពីតំបន់ អាស៊ីខាងលិច មួយនេះ មានកីឡាករសុទ្ធតែគួរឱ្យចាប់អារម្មណ៍ ទាំងកីឡាករសញ្ជាតិ គុយវ៉ែត ផ្ទាល់ និងកីឡាករបរទេស ប៉ុន្តែអ្នកដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺកីឡាករ Amr Abdelfattah។

ស្ថិតិរបស់ខ្សែបម្រើប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប វ័យ ២៩ ឆ្នាំរូបនេះ មិនសូវមានការបង្ហាញច្រើនចេញពីលីគកំពូលរបស់ គុយវ៉ែត នោះទេ ប៉ុន្តែអ្វីដែលយកមកធ្វើជាភស្តតាងបានបញ្ជាក់ ថា Amr Abdelfattah ជាកីឡាករដ៏ល្អ គឺនៅក្នុងការប្រកួត ២ ប្រកួតចុងក្រោយ ដែលរូបគេបង្ហាញសមត្ថភាពយ៉ាងល្អគួរឱ្យកត់សម្គាល់។

អំឡុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពាន ACGL ដែលក្រុម Kuwait SC បានយកឈ្នះលើក្រុម Al-Shabab ៥-៣ កីឡាករ Abdelfattah បានដើរតួជាអ្នកនាំលេងដ៏សំខាន់។ រូបគេបានបង្កើតឱកាសជាច្រើន រហូតសម្រេចបាននូវការបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ១ គ្រាប់ និងស៊ុតបញ្ចូលទីខ្លួនឯង ១ គ្រាប់។

ដោយឡែក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្រុម Muras United កីឡាករ Abdelfattah នៅតែបន្តឈរជាកីឡាករដ៏សំខាន់របស់ Kuwait SC ដោយបានលេងពេញ ៩០ នាទី និងជួយបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ២ គ្រាប់ រហូតវាយបកយកឈ្នះក្នុងលទ្ធផល ២-១។

គួរបញ្ជាក់ ថា ស្ថិតិនៅក្នុងលីគកំពូល គុយវ៉ែត របស់ខ្សែបម្រើសញ្ជាតិ អេហ្ស៊ីប រូបនេះមិនមានការបង្ហាញទូលំទូលាយនោះទេ ប៉ុន្តែបើនៅក្នុងពានអន្តរជាតិវិញ រួមមានពាន AFC Champions League Two និង AFC Challenge League កីឡាករលេងបានសរុប ១២ ប្រកួត ក្នុងនោះរកបាន ៤ គ្រាប់ និង ៤ បញ្ជូន (assists)៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម