Connect with us

ព័ត៌មានអន្ដរជាតិ

២៤ម៉ោងទៀត នឹងដឹងហើយថា តើអ៊ីរ៉ង់ ព្រមចប់សង្គ្រាម ឬក៏អត់?

បានផុស

នៅ

ស្របពេលក្តីសង្ឃឹមថាសង្គ្រាមមជ្ឈិមបូព៌ា នឹងជិតឈានដល់ទីបញ្ចប់នោះ ពេលនេះ ភាគីអ៊ីរ៉ង់ បញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលសំណើសន្តិភាព ១៤ចំណុចរបស់អាមេរិក ហើយនឹងឆ្លើយតបវិញក្នុងរយៈពេល ២៤ម៉ោងខាងមុខ។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ខ្លួននៅតែកំពុងពិនិត្យ លើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយអាមេរិក ហើយពេលដែលសម្រេចចិត្តបែបណា ខ្លូននឹងប្រាប់ទៅប្រទេសប៉ាគីស្ថាន។

១៤ចំណុច ក្នុង MOU នោះ ត្រូវគេមើលឃើញថា មាន៣ចំណុចដែលសំខាន់ជាងគេ និងជាឧបសគ្គធំ អាចរាំងស្ទះដល់ដំណើរការសន្តិភាព រវាងភាគីទាំងពីរ។

៣ចំណុចនោះ រួមមាន៖

🚨បើកច្រកសមុទ្រ Hormuz ឡើងវិញ សម្រាប់ចរាចរណ៍កប៉ាល់ដឹកជញ្ជូន ព្រមជាមួយការដកចេញនូវការបិទខ្ទប់ផ្លូវទឹក ដោយសហរដ្ឋអាមេរិក។

🚨អ៊ីរ៉ង់ នឹងយល់ព្រមលើការផ្អាកចម្រាញ់អ៊ុយរ៉ាញ៉ូម ជាបណ្ដោះអាសន្ន (ទំនងជាក្នុងរយៈពេលពី ១២ ដល់ ១៥ ឆ្នាំ) និងពង្រឹងការត្រួតពិនិត្យ ពីសំណាក់ អង្គការសហប្រជាជាតិ។

🚨ការដកទណ្ឌកម្មចេញជាដំណាក់កាល និងបញ្ចេញថវិការាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកទុក។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនុយក្លេអ៊ែរ, អ៊ីរ៉ង់បានជំទាស់តាំងពីដើមមកម្ល៉េះថា ខ្លួនគ្មានថ្ងៃបោះបង់ចោលកម្មវិធីនេះ និងប្រគល់សារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច ទៅឲ្យអាមេរិក ដាច់ខាត។

ដូច្នេះ គេកំពុងរង់ចាំមើលថាតើ អ៊ីរ៉ង់ នឹងឆ្លើយតបបែបណា ហើយព្រមបញ្ចប់សង្គ្រាមដែរឬទេ?

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម