ព័ត៌មានជាតិ
អ្នកនាំពាក្យប្រធានរដ្ឋសភាថា ចំណាត់ការរបស់រដ្ឋាភិបាលលើ Scam ឆ្លើយតបយ៉ាងមានប្រសិទ្ធចំពោះច្បាប់ដែលទើបអនុម័ត
នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភា លោក កែវ ពិសិដ្ឋ ថារដ្ឋសភាមិនមានគម្រោងកោះហៅសមាជិករដ្ឋាភិបាលសាកសួរពីចំណាត់ការលើឧក្រិដ្ឋកម្មឆបោកអនឡាញនោះទេ ដោយសារតាមរយៈការសង្កេតពីការអនុវត្តច្បាប់លើឧក្រិដ្ឋកម្មនេះដោយរដ្ឋាភិបាលគឺមានប្រសិទ្ធភាព និងទុកចិត្តបាន។

ឆ្លើយទៅនឹងសំណួរកម្ពុជាថ្មីលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថាការវាយតម្លៃជារួមលើការអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសឆបោកអនឡាញដោយរដ្ឋាភិបាលគឺមានភាពសកម្ម និងមានប្រសិទ្ធភាពច្រើន។ លោកមានកោតសរសើរនិងលើកទឹកចិត្តដល់ការអនុវត្តន៍បន្ថែមទៀត។
លោកថា៖ «បើថាជាការអញ្ជើញរដ្ឋាភិបាលមកបំភ្លឺរឿងនេះដូចជាអត់គម្រោងអីទេ! លើកលែងតែរដ្ឋាភិបាលគាត់មកធ្វើការរាយការណ៍ពីវឌ្ឍនភាព ដោយសារតែការអនុវត្តជាក់ស្ដែងឃើញមានភាពសកម្ម មានប្រសិទ្ធភាពច្រើន»។

គួរឱ្យដឹងថាច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្របពេលដែលវិធានការរបស់រដ្ឋាភិបាលលើឧក្រិដ្ឋកម្មឆបោកអនឡាញនេះក៏កាន់តែខ្លាំងក្លាផងដែរជាពិសេសនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបើកវេទិកាវិនិយោគកម្ពុជាកាលពីថ្ងៃទី៧ ខែឧសភា អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអបអរសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល និងរំពឹងថាកម្ពុជាអាចនឹងទាក់ទាញអ្នកវិនិយោគល្អៗបានច្រើនក្រោយការបង្ក្រាបលើសេដ្ឋកិច្ចខ្មៅនេះបានជោគជ័យ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


