ព័ត៌មានជាតិ
ម្ចាស់ចម្ការនៅស្រុកទឹកឈូបញ្ជាក់ថា សប្តាហ៍ក្រោយសាវម៉ាវនឹងចាប់ផ្តើមប្រមូលផល ខណៈទុរេនកំពុងសម្បូរហើយធ្លាក់ថ្លៃបន្តិច
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ អ្នកស្រី ម៉ាក់ អាយៀន ជាម្ចាស់ចម្ការទុរេន សាវម៉ាវ ខ្នុរ ចេកពងមាន់ រស់នៅក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ឱ្យថា ចាប់ពីសប្តាហ៍ក្រោយទៅ សាវម៉ាវនៅក្នុងស្រុកទឹកឈូ នឹងអាចប្រមូលផលបានជាបណ្តើរៗហើយ ខណៈទុរេនកំពុងតែសម្បូរ ហើយតម្លៃធ្លាក់ចុះបន្តិច។

អ្នកស្រី ម៉ាក់ យៀន ម្ចាស់ចម្ការផ្លែឈើនៅស្រុកទឹកឈូ បានលើកឡើងថា មកដល់ពេលនេះទុរេនបានធ្លាក់ថ្លែបន្តិច ដោយសារកំពុងសម្បូរ តែយ៉ាងណាក៏ដោយ គាត់ស្នើសូមឲ្យអាជីវករដែលរស់នៅខេត្តកំពតទាំងអស់ លក់តែផ្លែឈើក្នុងតំបន់បានហើយដើម្បីរួមគ្នាលើកកម្ពស់ និងផ្សព្វផ្សាយកសិផលក្នុងស្រុក។

ក្រុមអាជីវករលក់ដូរផ្លែឈើនៅតាមដងផ្លូវ ទៅរមណីយដ្ឋានទឹកឈូខេត្តកំពត បានបញ្ជាក់ថា ផ្លែឈើក្នុងចម្ការពួកគាត់ មានទុរេនប្រមូលផលមុនគេ បន្ទាប់មក មង្ឃុត សាវម៉ាវ ខ្នុរ និងចេក។ ម្ចាស់ចម្ការបានប្រាប់ឲ្យដឹងថា ចាប់ពីសប្តាហ៍ក្រោយ ឬយ៉ាងយូរចុងខែឧសភានេះ សាវម៉ាវទឹកឈូចាប់ផ្តើមប្រមូលផលហើយ ខណៈដែលទុរេនកំពុងតែសម្បូរ ហើយតម្លៃធ្លាក់ចុះបន្តិចពិតមែន គឺចន្លោះចាប់ពី១៨០០០រៀល ដល់២២០០០រៀល សម្រាប់ទុរេន លេខ១។ តែយ៉ាងណាក៏ដោយ ពួកគាត់នៅតែសប្បាយរីករាយ និងស្នើសូមឲ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ជួយគាំទ្រ និងលក់តែផ្លែឈើនៅក្នុងតំបន់ទឹកឈូបានហើយ ដើម្បីរួមគ្នាលើកកម្ពស់ និងផ្សព្វផ្សាយកសិផលក្នុងស្រុក។

បើតាមមន្ត្រីកសិកម្មឃុំម៉ាក់ប្រាង្គ បញ្ជាក់ថា កសិករដាំដំណាំទុរេនច្រើនជាងគេ ចំណែកសាវម៉ាវជាដំណាំបន្ទាប់បន្សំជាមួយមង្ឃុត ហើយកសិករដាំលក្ខណៈជាចម្ការមានប្រហែលជាង២០គ្រួសារ ហើយក្រៅពីនោះ គឺដាំជាលក្ខណៈគ្រួសារ ដាំលាយឡំគ្នានៅក្នុងចម្កាទុរេន៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


