ព័ត៌មានជាតិ
តំណាងប្រធានាធិបតីអាសែប៊ៃហ្សង់ចែករំលែកបទពិសោធន៍ដោះស្រាយបញ្ហាព្រំដែនក្នុងជំនួបជាមួយប្រធានសភាកម្ពុជា
តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់លោក Elchin Amirbayov បានចែកលែកពីបទពិសោធន៍ប្រទេសលោកមួយចំនួនក្នុងការដោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ក្នុងពេលលោកជួបជាមួយប្រធានសភាកម្ពុជាសម្ដេចសភាធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ។

អាស៊ែបៃហ្សង់ជាប្រទេសមួយនៅតំបន់អាស៊ីខាងលិចដែលមានជម្លោះព្រំដែនដ៏រ៉ាំរ៉ៃជាមួយប្រទេសអាមេនីអស់ជាច្រើនឆ្នាំមកហើយ។ យ៉ាងណាក្ដីក្រោយមានការសម្របសម្រួលពីអាមេរិកប្រទេសទាំងពីរសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព និងអាចឈានដល់ការចុះហត្ថលេខាអនុវត្តន៍ពេញលេញនៅឆ្នាំ២០២៧ខាងមុខ។

នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានសភា លោក កែវ ពិសិដ្ឋ បានឱ្យដឹងថាក្នុងជំនួបជាមួយប្រធានសភាព្រឹកនេះលោក Elchin បានថ្លែងថាបទពិសោធន៍របស់អាស៊ែប៉ៃហ្សង់ និងអាមេនីគឺប្រទេសទាំងពីរបានព្យាយាមក្នុងការធ្វើឱ្យមានការយល់ពីគ្នាលើប្រវត្តិសាស្ត្រ ការបញ្ចៀសនូវការយកប្រវត្តិសាស្ត្រធ្វើឱ្យមានភាពប្រេះស្រាំ និងការយកចលនាជាតិនិយមដើម្បីពង្រឹងភាពខ្លាំងរបស់ជាតិ។
លោកថា៖ «សន្តិភាពមួយដែលមាននិរន្តរភាពយូរអង្វែង។ ព្រោះសន្តិភាពដែលទទួលបាននេះមិនមែនជាសន្តិភាពដែលបានដោយងាយៗទេ ដោយគាត់ប្រឹងប្រែងខ្លួនឯងដូចដែលខ្ញុំបានលើកឡើងពីមុនចឹង។ គឺសន្តិភាពដែលមានកម្លាំងមានអំណាចយោធា មានអំណាចសេដ្ឋកិច្ច មានប្រជាជនខ្លួនឯងតែក្នុងហ្នឹងក៏ប្រទេសទាំងពីរមិនអាចប្រើអំណាចកម្លាំងដែលខ្លួនឯងមានហ្នឹងបន្តជំរុញធ្វើសង្គ្រាមបានទេ»។

ក្នុងជំនួបនោះផងដែរប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី ក៏បានលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃផងដែរ ដោយថាកម្ពុជានៅតែប្ដេជ្ញាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគីនិយម។ ការសម្រេចរបស់ថៃដើរចេញពីយន្តការទ្វេភាគីលើតំបន់ត្រួតស៊ីគ្នាលើដែនសមុទ្រ ជាហេតុធ្វើឱ្យកម្ពុជាមិនមានជម្រើសអ្វីងាកទៅរកយន្តការពហុភាគី ច្បាប់អន្តរជាតិនោះទេ។

លោកElchin Amirbayov ក៏បានជម្រាបសម្ដេចប្រធានសភាផងដែរថាប្រទេសលោកឱ្យតម្លៃលើទំនាក់ទំនងដ៏ល្អជាមួយកម្ពុជាហើយនឹងជួយកម្ពុជាជានិច្ចប្រសិនជាមានតម្រូវការពីកម្ពុជា។
គួរឱ្យដឹងផងដែរថាកម្ពុជានិងអាស៊ែបៃហ្សង់មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៩៤ និងបានបង្កើនជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០១៤ អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានទៅធ្វើទស្សនកិច្ចនៅប្រទេសនេះដែលបានជំរុញទំនាក់ទំនងប្រទេសទាំងពីរកាន់តែកើនឡើងថែមទៀតចាប់តាំងពីពេលនោះមក៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


